កីឡា
ដំណើរឆ្ពោះទៅការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) កាន់តែខិតជិតឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ដោយការប្រកួតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News។

មុននឹងឈានដល់វគ្គនេះ ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានឆ្លងកាត់ការប្រកួត ១៤សប្តាហ៍ ស្មើនឹង ៧០ប្រកួត ដោយត្រូវធ្វើការប្រកួតតាមប្រព័ន្ធក្រៅដី/ក្នុងដី (Home-Away) ហើយចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២មក ដោយមានក្រុមតំណាងរាជធានី-ខេត្តចំនួន១៧ ចូលរួមប្រកួត ដោយចែកចេញជា ៤ពូល រួមមាន ៖
ពូល ក: ខេត្តកែប, កំពត អេហ្វស៊ី, ខេត្តព្រះសីហនុ, ក្លិបបាល់ទាត់មន្ទីរឧស្សាហកម្មខេត្តតាកែវ និងមន្ទីរ អ.យ.ក ខេត្តកំពង់ស្ពឺ
ពូល ខ: ភ្នំពេញហ្កាឡាក់ស៊ី, ខេត្តកណ្តាល, មន្ទីរ អ.យ.ក ខេត្តកំពង់ចាម, និងខេត្តស្វាយរៀង
ពូល គ : ក្លិបបាល់ទាត់ ឬទ្ធិសែន, បាត់ដំបង អេហ្វស៊ី, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្តរមានជ័យ
ពូល ឃ : ក្លិបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ, សមាគកីឡាខេត្តព្រះវិហារ និងសមាគមកីឡាខេត្តមណ្ឌលគិរី, ក្លិបបាល់ទាត់ អធិរាជដំរីឦសាន។
បន្ទាប់ពីប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំចំនួន១៤សប្តាហ៍កន្លងមក ក៏បានរកឃើញក្រុមដែលមានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត ដោយខេត្តឧត្តរមានជ័យ នឹងត្រូវប្រកួតជាមួយ ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉ែ ដើម្បីដណ្ដើមជើងឯក។ ការប្រកួតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។

ដោយឡែកនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ផងដែរ រវាង ក្លិបបាល់ទាត់កំពត អេហ្វស៊ី ប្រកួតជាមួយ ក្លិបបាល់ទាត់ ឬទ្ធីសែន នៅវេលាម៉ោង ៨:០០នាទីព្រឹក។
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលបែងចែកមានវគ្គថ្នាក់ខេត្ត បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៨ គ្រានោះ សាលាកីឡាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ឈ្នះជើងឯកមុនគេ, បន្ទាប់មកឆ្នាំ២០១៩ ត្បូងឃ្មុំ ជើងឯក, ព្រៃវែង បានឈ្នះជើងឯក នៅឆ្នាំ២០២០, និងចុងក្រោយថ្មីៗនេះ កោះកុង ជាក្រុមជើងឯក ឆ្នាំ២០២១។
សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតវគ្គថ្នាក់ខេត្តនេះរួច ទើបការប្រកួតវគ្គថ្នាក់ជាតិ ដែលមានក្រុមកំពូលៗមកពីលីគទី១ និងទី២ ចូលរួមប្រកួតបន្ត៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


