កីឡា
ដឹងទេ កម្ពុជា ជាប្រទេសទីប៉ុន្មានដែលពានរង្វាន់ World Cup ដង្ហែមកម្សិលមិញ
កម្ពុជាជាប្រទេសទី ២១ ហើយសម្រាប់ក្បួនដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup – Trophy Tour” បន្ទាប់ពីហែឆ្លងកាត់ទៅប្រទេសមួយចំនួនលើពិភពលោកកន្លងមក ។

ក្បួនដង្ហែពានរង្វាន់នេះត្រូវបានចាប់ផ្តើមចេញដំណើរពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ហើយបានដង្ហែឆ្លងកាត់ ២០ ប្រទេសរួចហើយ រួមមាន អារ៉ាប់រួម, អូម៉ង់, បារ៉ែន, គុយវ៉ែត, បូស្ន៊ី, ម៉ុងតេណេហ្គ្រោ, កូសូវ៉ូ, ម៉ាសេដូនីខាងជើង, អាល់បានី, អេត្យូពី, កេនយ៉ា, អាហ្វ្រិកខាងត្បូង, តង់សានី, លីបង់, អ៊ូសបេគីស្ថាន, ប៉ាគីស្ថាន, បង់ក្លាដែស, ទីម័រខាងកើត, កោះសាម័រ, និងដែនដី America Samoa ហើយចុងក្រោយមកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ។
ក្រោយចាកចេញពីកម្ពុជា ពានរង្វាន់បាល់ទាត់ពិភពលោកនេះនឹងត្រូវបន្តឆ្លងកាត់ ៣០ ប្រទេស ផ្សេងទៀត ក្នុងចំណោមប្រទេស និងដែនដីចំនួន ៥១ មុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោកមកដល់ ពោលចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ។

គួរបញ្ជាក់ថា ពានរង្វាន់ FIFA World Cup ផលិតឡើងពីមាសមានទម្ងន់ ៦.១ គីឡូក្រាម និងកម្ពស់៣៦.៨ សង់ទីម៉ែត្រ ។ វាជាពានរង្វាន់ដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡាក្នុងពិភពលោកដែលគិតជាប្រាក់ចំនួន ២០០ លានដុល្លារអាមេរិក ហើយបច្ចុប្បន្នគ្រងដោយប្រទេសបារាំងដែលឈ្នះកាលពីឆ្នាំ ២០១៨ ហើយនឹងត្រូវការពារជើងឯករបស់ខ្លួននាចុងឆ្នាំ ២០២២ នេះនៅប្រទេសកាតា ៕
អត្ថបទ ៖ ជីវ័ន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


