កីឡា
ជួបភ្នំពេញក្រោនស្អែក លោក Conor ថា នឹងជាការប្រកួតដ៏អស្ចារ្យ
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nester បានរៀបចំកូនក្រុមយ៉ាងល្អដើម្បីទទួលស្វាគមន៍ភ្នំពេញក្រោន វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃអង្គារ៍ ទី៦ ខែកក្កដា ស្អែកនេះនៅទឹកដីរបស់ខ្លួន ក្នុងសប្តាហ៍ទី៩ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ ផ្សាយផ្ទាល់តាមរយៈ«កម្ពុជាថ្មី»។

លោក Conor Nester បានប្រាប់ថា ៖«យើងរីករាយក្នុងការលេងនៅចំពោះមុខអ្នកគាំទ្ររបស់យើងទល់នឹងម្ចាស់ជើងឯកឆ្នាំចាស់។ ខ្ញុំជឿថា វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ហើយសង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនចូលទស្សនាពេញកីឡដ្ឋាន បើទោះជាការប្រកួតធ្វើនៅថ្ងៃអង្គារ៍ក៏ដោយ»។
បើនិយាយពីការរៀបចំក្រុមវិញ គ្រូបង្វឹករូបនេះបានឲ្យដឹងថា រៀបចំបានល្អ និងមិនមានបញ្ហាអ្វីធំដុំដែលជាកង្វល់ឡើយ។ លោកប្រាប់ថា ៖«ពិតណាស់ យើងត្រៀមកូនក្រុមបានល្អ។ លើកលែងតែ ប្រាក់ មុន្នីឧត្តម នឹងអវត្តមានក្នុងការប្រកួតនេះ ដោយសាររូបគេមានរបួស ប៉ុន្តែកីឡាករផ្សេងៗទៀតត្រៀមខ្លួនរួចរាល់ហើយ»។

កាលពីជុំទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ៣-១ នៅទឹកដីរបស់ភ្នំពេញក្រោន ក្នុងរាជធានីភ្នំពេញ។ ថ្ងៃអង្គារ៍ស្អែកនេះគឺជាការប្រកួតសប្តាហ៍ទី៨របស់ភ្នំពេញក្រោន ដោយសារក្រុមតំណាងកម្ពុជានេះបានចេញទៅប្រកួតពានរង្វាន់ AFC Cup។ ការប្រកួតនៅលីគ៧លើកកាលពីជុំទី១ ភ្នំពេញក្រោន ឈ្នះ១ ស្មើ៤ និងចាញ់២ មាន៧ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៦។
ចំណែក ព្រះខ័នរាជស្វាយរៀង នៅតែជាក្លឹបមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២នេះ បន្ទាប់ពី៨ប្រកួតគឺឈ្នះ៧ និងស្មើ១ មាន២២ពិន្ទុ កំពុងឈរលើកំពូលតារាង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


