កីឡា
ទួនប៉េ ស្ទើរសន្លប់ឈរក្រោមរន្ទះជើងផ្ទួនៗរបស់ ធន់ ផានិត (រូបច្រើន)
អ្នកលេងឆ្លងដែនមុខរឹង ទួនប៉េ ស៊ីតសាម ផាយ៉ាក់ ស្ទើរតែសន្លប់ឈរទៅហើយ បន្ទាប់ពីត្រូវបានជើងខ្លាំងគុនខ្មែរ ធន់ ផានិត ទាត់ត្រូវផ្ទួនរាប់សិបជើងចាប់ពីទឹកទី១រហូតដល់ទឹកទី៥ ក្នុងការប្រកួតសន្សំពិន្ទុជុំទី៣ ខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរដូវកាលទី៨ ឆ្នាំ២០២២ កាលពីយប់មិញនៅសង្វៀនបាយ័ន។

អ្នកទាំងពីរធ្លាប់ជួបគ្នាពីរដងទាំងលើកនេះ ប៉ុន្តែការប្រកួតយប់មិញខុសពីការប្រកួតលើកទី១ដែលពេលនោះ កីឡាករថៃបានព្យាយាមថយក្រោយ វ៉ៃបក និងសម្រុកវិញនៅពីរទឹកចុងក្រោយ ហើយបានក្លាយជាប៉ាវសាក់របស់ ធន់ ផានិត។

ប៉ុន្តែការប្រកួតយប់មិញនេះ ទួនប៉េ ហាក់ដូចជាជាប់អន្ទាក់របស់ ធន់ ផានិត វិញ។ រូបគេបានព្យាយាមដើរចូលវ៉ៃតាំងពីទឹកទី១តាមរយៈកណ្តាប់ដៃខាវឆ្វេង-ស្តាំ និងដាល់ក្បាលពោះរបស់ ធន់ ផានិត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅទឹកទី២ ទួនប៉េ បានប្រើកណ្តាប់ដៃវ៉ៃលើមុខរបស់ ធន់ ផានិត ឲ្យឡេះឡះស្ទើរដួលសន្លប់ទៅហើយ។

ទោះបីជាយ៉ាងណា អ្នកលេងគុនខ្មែរបានតាំងស្មារតី និងព្យាយាមដកថយការពារជាមួយនឹងការទាត់សងវិញមួយៗដើម្បីឆ្លងផុតទឹកទី២។ នៅទឹកទី៣ ខ្លាចាស់ថៃនៅតែព្យាយាមសម្រុក និងដាក់សម្ពាធ ប៉ុន្តែ ធន់ ផានិត នៅតែការពារបានល្អ ហើយទាត់សងវិញផ្ទួនៗទាំងជើងឆ្វេង និងស្តាំ។

ចូលទឹកទី៤ ធន់ ផានិត ចាប់ផ្តើមធ្វើបានល្អវិញតាមរយៈការទាត់ឆ្វេង-ស្តាំ និងកែងផ្ទួនបានធ្វើឲ្យ ទួនប៉េ ជួបការលំបាកយ៉ាងខ្លាំង ហើយស្របពេលកម្លាំងស៊ុហ្វចុះខ្សោយថែមទៀតដែលនេះជាឱកាសរបស់កីឡាករកម្ពុជាវ៉ៃសន្ធាប់។ នៅទឹកទី៥ ធន់ ផានិត បានសម្រុកវ៉ៃខ្លាំងដើមទឹកបានធ្វើឲ្យ ទួនប៉េ ទប់ទល់លែងជាប់ និងលែងវ៉ៃបន្តដោយសារឈឺចាប់ជើង និងដងខ្លួនខ្លាំងតាមរយៈការទាត់របស់កីឡាករកម្ពុជា។ យ៉ាងណា ចុងទឹក ធន់ ផានិត មិនបានវ៉ៃផ្តាច់ទេហាក់ដូចជាទុកកម្លាំង និងរង់ចាំចប់ការប្រកួត។

ក្រោយចប់៥ទឹកពេញ ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឲ្យ ធន់ ផានិត ឈ្នះដាច់តែម្តង។ នេះជាបរាជ័យលើកដំបូងសម្រាប់ ទួនប៉េ បន្ទាប់ពីប្រកួតឈ្នះ២លើកជាប់គ្នាក្នុងវគ្គសន្សំពិន្ទុកន្លងមក។
នៅរាត្រីជាមួយគ្នានេះ ផាន ផាន់ណាត់ ទទួលបាន៣ពិន្ទុជាលើកដំបូង តាមរយៈជ័យជម្នះលើកីឡាករ ផេតម៉េតម៉ៃ សម្រាប់ការប្រកួតជុំទី៣ បន្ទាប់ពីពីរជុំកន្លងមកបានចាញ់។

ពេលនេះ ធន់ ផានិត និង ពេជ្រ សម្បត្តិ មាន៧ពិន្ទុដូចគ្នានៅក្នុងពូលខ្មែរ A ខណៈពូលថៃ B រ៉ាក់ថែ, ផាត់ថាណា និង ទួនប៉េ មាន៧ពិន្ទុស្មើគ្នា ខណៈពេល ផេតម៉េតម៉ៃ បានធ្លាក់ហើយ បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នា។ ការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយដែលជាជុំទី៤ទើបរកឃើញអ្នកឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់។

ការប្រកួតវគ្គសន្សំក្នុងពូលនេះ បេក្ខភាពគុនខ្មែរ៤រូបមិនប៉ះគ្នាទេ ហើយកីឡាករថៃ៤រូបក៏មិនប៉ះគ្នាដែរ ពោលគឺកីឡាករខ្មែរប៉ះកីឡាករថៃដែលម្នាក់ៗមានការប្រកួត៤ដង។ អ្នកលេខ១ និងលេខ២នៃពូលនីមួយៗត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីយកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ពិន្ទុបណ្តោះអាសន្នពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ និងឈ្នះ ផាត់ថាណា
- ធន់ ផានិត មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ និងឈ្នះ ទួនប៉េ
- ជ័រ ពៅ មាន៥ពិន្ទុ (៣ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា និងចាញ់ រ៉ាថែ
- ផាន ផាន់ណាត់ មាន៥ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ និងឈ្នះ ផេតម៉េតម៉ៃ

ពិន្ទុបណ្តោះអាសន្នពូលថៃ (B)
- រ៉ាក់ថែ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ផាន ផាន់ណាត់, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ និងចាញ់ ពេជ្រ សម្បត្តិ
- ទួនប៉េ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់ និងចាញ់ ធន់ ផានិត
- ផេតម៉េតម៉ៃ មាន៣ពិន្ទុ (៣ប្រកួត) ចាញ់ ធន់ ផានិត, ចាញ់ ជ័រ ពៅ និងចាញ់ ផាន ផាន់ណាត់

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


