កីឡា
កម្ពុជាអាចបញ្ចប់កំណត់ត្រាមិនធ្លាប់ឈ្នះបង់ក្លាដែសបានទេយប់នេះ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនធ្លាប់ឈ្នះក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងជំនួប៤លើកកន្លងមកគិតចាប់តាំងពីឆ្នាំ២០០៦មក ហើយវេលាម៉ោង៧យប់នេះនឹងជាការជួបគ្នាលើកទី៥ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃ FIFA Day ដែលផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News។
សំដីគ្រូ
លោក Hirose Ryu គ្រូជម្រើសជាតិកម្ពុជា បាននិយាយថា ៖«ការប្រកួតនេះ ពួកយើងស្រេកឃ្លានជ័យជម្នះ ប៉ុន្តែមិនមែនមានន័យថា ជាការប្រកួតងាយស្រួលនោះទេ។ វាជាកាតព្វកិច្ចដែលយើងត្រូវតែឈ្នះក្នុងការប្រកួតក្នុងផ្ទះរបស់ពួកយើង»។

លោក Javier Cabrera គ្រូជម្រើសជាតិបង់ក្លាដែសបាននិយាយថា ៖«ពួកយើងមានកម្លាំងចិត្តកាយយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ ដោយសារម្ចាស់ផ្ទះកម្ពុជាទទួលបានល្អ ហើយពួកយើងមកទីនេះដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញថា ជ័យជម្នះជារបស់ពួកយើង»។
ជួបគ្នា៤លើកចុងក្រោយ
ប្រវត្តិជួបគ្នា៤លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាមិនធ្លាប់ឈ្នះបង់ក្លាដែសទេគឺ ចាញ់៣ដង និងស្មើ១ដង។ ឆ្នាំ២០០៦ កម្ពុជា ចាញ់ បង់ក្លាដែស ២-១ ក្នុងពានរង្វាន់ AFC Challenge Cup នៅទឹកដីរបស់បង់ក្លាដែស។ ១គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ចាន់ រិទ្ធី។ ឆ្នាំ២០០៧ កម្ពុជា ស្មើជាមួយ បង់ក្លាដែស ១-១ ក្នុងពានរង្វាន់ Nehru Cup នៅប្រទេសឥណ្ឌា។ ១គ្រាប់របស់កម្ពុជារកបានដោយ កែវ កុលស។ ឆ្នាំ២០០៩ ក្នុងជំនួបមិត្តភាពអន្តរជាតិខែមីនា កម្ពុជា ចាញ់ ០-១ នៅទឹកដីបង់ក្លាដែស និង ឆ្នាំ២០១៩ ខែមេសា កម្ពុជា ចាញ់ ១-០ ទៀត នៅទឹកដីកម្ពុជា។

ចំណាត់ថ្នាក់ FIFA បច្ចុប្បន្ន
ទិន្នន័យបច្ចុប្បន្នភាពចុងក្រោយបំផុតត្រឹមថ្ងៃទី២៥ ខែសីហា កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៤នៃតារាងបាល់ទាត់ជម្រើសជាតិទូទាំងពិភពលោក (FIFA Ranking) ខណៈជម្រើសជាតិបង់ក្លាដែស ស្ថិតនៅក្រោមកម្ពុជាទេគឺលេខ ១៩២។
៥ប្រកួតចុងក្រោយរបស់ បង់ក្លាដែស
- ម៉ាឡេស៊ី ៤-១ បង់ក្លាដែស ជម្រុះ AFC Asian Cup
- បង់ក្លាដែស ១-២ ប៉ាឡេស្ទីន ជម្រុះ AFC Asian Cup
- បារ៉ែន ២-០ បង់ក្លាដែស ជម្រុះ AFC Asian Cup
- ឥណ្ឌូនេស៊ី ០-០ បង់ក្លាដែស មិត្តភាព
- បង់ក្លាដែស ០-០ ម៉ុងហ្គោលី មិត្តភាព

៥ប្រកួតចុងក្រោយរបស់ កម្ពុជា
- អាហ្វហ្គានីស្ថាន ២-២ កម្ពុជា ជម្រុះ AFC Asian Cup
- កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup
- ឥណ្ឌា ២-០ កម្ពុជា ជម្រុះ AFC Asian Cup
- កម្ពុជា ២-១ ទីម័រខាងកើត មិត្តភាព
- វៀតណាម ៤-០ កម្ពុជា ជើងឯក AFF Cup
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


