Connect with us

កីឡា

FIFA World Cup 2022 អាចជា​ប្រកួត​លើកចុងក្រោយ​របស់​កីឡាករ ៦​រូបនេះ​

បានផុស

នៅ

​កំពូល​តារាបាល់ទាត់ Cristiano Ronaldo និង Lionel Messi នឹង​បង្ហាញខ្លួន​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) ជា​លើក​ទី​៥ រៀងៗ​ខ្លួន ក្នុងប្រទេស​កាតា ឆ្នាំ​២០២២​នេះ ហើយ​វា​ទំនងជា​អាចជា​ចុងក្រោយ​របស់​ពួកគេ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រួមជាមួយ​នឹង​តារា​ទាំង ២​រូបនេះ ដែល​បាន​គ្រប់គ្រង​ស្លា​កថា​ជា​កីឡាករ “​ល្អ​បំផុត​” អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មកនេះ កីឡាករ​ឆ្នើម​ដទៃទៀត​ដូចជា Robert Lewandowski, Neymar Jr, Luis Suarez, Edison Cavani, Karim Benzema និង​ជាច្រើន​ទៀត​ក៏​ទំនងជា​ការលេង​លើកចុងក្រោយ​ផងដែរ ដោយសារ​ហេតុផល​ទាំងនេះ​។​

– Cristiano Ronaldo

កីឡាករ​ដែល​ឈ្នះ​ពាន​ច្រើន​ទៅហើយនោះ បច្ចុប្បន្ន​មាន​វ័យ ៣៧ ឆ្នាំ​ហើយ ហើយ​គេ​អាច​នៅ​លេង​នៅ Premier League នៅ​អាយុ​នេះ គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ​។ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភព​លិ​ក បាន​ប្រាប់​រួចហើយ​ថា គេ​មានបំណង​លេង Euro 2024 ប៉ុន្តែ​គ្រប់គ្នា​ដឹងថា World Cup 2026 គឺ​ស្ទើរតែ​មិនអាច​ទៅរួច​ទេ​។​

– Lionel Messi

អ្នកឈ្នះ Ballon d’Or ៧​សម័យ​រូបនេះ​មាន​អាយុ ៣៥​ឆ្នាំ​ទៅហើយ​ផងដែរ ហើយ​វា​នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ទាំងអស់​ឈឺចាប់ នៅពេលដែល​ពួកគេ​ដឹងថា ឱកាស​របស់​កីឡាករ​ដែល​ដូច​មាន​វេទមន្ត​មួយ​នេះ លេង​ក្នុង​ការលេង World Cup លើក​ក្រោយ​គឺ​ទាប​ណាស់​។ ខណៈ​ករណី​បើ​ឈ្នះ World Cup លើក​នេះ​ទៀត នោះ​ប្រាកដជា​ច្បាស់ ដោយសារតែ​តារា​អា​ហ្ស​ង់​ទីន​ចង់​ប៉ុនប៉ង​ច្រើនលើក​រួចមកហើយ​។​

– Neymar

កំពូល​តារា​ប្រេ​ស៊ី​ល ទទួលបាន​ពរជ័យ​ជាមួយនឹង​ទេពកោសល្យ​មិនធម្មតា ប៉ុន្តែ​កាយសម្បទា​នៅតែ​ជា​បញ្ហា​សម្រាប់​គេ​ក្នុង​អាជីព​របស់ខ្លួន​រហូត​មកដល់ពេលនេះ​។ កីឡាករ​វ័យ ៣០​ឆ្នាំ​អាចជា​ផ្នែក​មួយ​នៃ​ការប្រកួត World Cup លើក​ក្រោយ​សម្រាប់​ប្រេ​ស៊ី​ល ប៉ុន្តែ​អាច​សម្រេចបាន​លុះត្រាតែ​គាត់​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង​ដែល​គាត់​បានធ្វើ​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ​ចាប់ពីពេលនេះ​តទៅ ខណៈ​មកទល់ពេលនេះ​គេ​នៅ​មិនទាន់​បានធ្វើ​អ្វីមួយ​ឱ្យ​មើលទៅ​មាន​ភាព​លេចធ្លោ​ខ្លាំង និង​រយៈពេល​យូរ​នោះឡើយ​។​

– Luka Modric

ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០១៨ បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ World Cup ក្នុង​ឆ្នាំ​២០០៦ ហើយ​រយៈពេល​ដ៏​ត្រេកត្រអាល​របស់គេ ក៏​ទំនងជា​ត្រូវ​បញ្ចប់​មុន​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ ផងដែរ ដោយ​បច្ចុប្បន្ន​មាន​វ័យ ៣៧​ឆ្នាំ​ផងដែរ​។​

– Robert Lewandowski

កីឡាករ​អន្តរជាតិ​ប៉ូឡូញ មាន​វ័យ ៣៤​ឆ្នាំ​រួចទៅហើយ ហើយ​ដូច​កីឡាករ​ភាគច្រើន​នៅក្នុង​បញ្ជី​នេះ វា​នឹង​ពិបាក​សម្រាប់​ខ្សែប្រយុទ្ធ​ដ៍​សាហាវ​ក្នុង​ការបន្ត​ទម្រង់​លេង​ដដែល​រហូតដល់ FIFA World Cup ឆ្នាំ​២០២៦ ជាក់ស្ដែង​ឱកាស​របស់​ក្រុម​ជម្រើស​ប៉ូឡូញ ដែល​ទម្រាំ​តែ​ជម្រុះ​បាន​ឡើង​ម្ដងៗ គឺ​តែងតែ​ជួប​ការលំបាក​។​

– Karim Benzema

បន្ទាប់ពី​ជួប​ការលំបាក​ក្នុងការ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់ World Cup ឱ្យ​បារាំង ដោយសារ​ហេតុផល​ផ្សេងៗ​កាលពី​ឆ្នាំ​២០១៨ ខ្សែប្រយុទ្ធ Karim Benzema របស់​ក្លិប Real Madrid ក៏​ទំនងជា​នឹង​លេង World Cup ចុងក្រោយ​របស់គាត់​ផងដែរ ខណៈដែល​គាត់​មាន​អាយុ ៣៤​ឆ្នាំ​ទៅហើយ​។​

ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) នៅ​ប្រទេស​កាតា នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២0 ខែវិច្ឆិកា បន្ទាប់ពី​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​ចុង​ក្រោយមក​ប្រកួត​មុន​១​ថ្ងៃ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕

អត្ថបទ ៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម