Connect with us

កីឡា

កីឡដ្ឋាន​បាល់ទាត់​​កម្ពុជា​​រីក​​ចម្រើន​​​យ៉ាង​​លឿន​ប៉ុន្មាន​​​ឆ្នាំ​​​ចុង​​​ក្រោយ

បានផុស

នៅ

ហេដ្ឋារចនា​សម្ព័ន្ធ​បាល់ទាត់​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​​រដ្ឋ និង​ឯក​ជន។ មូលដ្ឋាន​គ្រឹះ​ទាំង​អស់​នេះ​ហើយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​​ការ​ជំរុញ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​រីក​ចម្រើន ជឿន​លឿន​ឈាន​ទៅ​រក​កម្រិត​ស្តង់ដា​អាស៊ី និង​ពិភព​លោក។

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កសាង​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​រួច​រាល់​ជា​ស្ថាពរ​ដើម្បី​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​មិន​ត្រឹម​តែ​ជា​សមិទ្ធផល​កីឡា​​ដ៏​សម្បើម​នៅ​​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែជា​ការ​រួម​ចំណែក​ដ៏​សំខាន់​​លើ​​វិស័យ​កីឡា​ក្នុង​តំបន់ និង​អន្តរជាតិ។

ពហុកីឡដ្ឋាន​ជាតិ

ពហុកីឡដ្ឋាន​ជាតិ​ (អូឡាំពិក) ​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​វិស័យ​កីឡា​​បាល់ទាត់​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្មី​ៗ​នេះ​ ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​ផ្លាស់​ប្តូរ​ពី​ស្មៅ​ជ័រ​ទៅ​ជា​ស្មៅ​ធម្មជាតិ​ដើម្បី​ឲ្យ​ត្រូវ​តាម​កម្រិត​ស្តង់ដា​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣។

សាលា​បាល់ទាត់ជាតិ​បាទី

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​បាល់ទាត់​ជាតិ​បាទី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ថ្នាល​​យុវជន​កម្ពុជា បន្ទាប់​ពី​ត្រូវ​បាន​​បង្កើត​ឡើង​ជា​ផ្លូវ​ការ។ ជាក់​ស្តែង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​នៅ​ស៊ីហ្គេម កាល​ពី​ឆ្នាំ​២០១៩។ ជា​មួយ​គ្នា​នេះ កីឡាករអាជីព​ជា​ច្រើន​​បាន​ជាប់​ជម្រើស​ជាតិ និង​លេង​ឲ្យ​ក្លឹប​អាជីព​ដែល​​ពួក​គេ​​ប្រសូត​ចេញ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី។

សាលាតម្រង់​ទិស​២៤​ខេត្ត-ក្រុង

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាបាន​កសាង​រួច​រាល់​ហើយ​នូវ​ទីសាលា​​តម្រង់​ទិស​​​២៤ខេត្ត-ក្រុង​​ដែល​ងាយ​ស្រួល​សម្រាប់​​គ្រប់​ខេត្ត​ទាំង​អស់​មាន​ទី​លាន​​ក្នុង​ការ​បណ្តុះ​បណ្តាល ហ្វឹក​ហាត់ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

កីឡដ្ឋាន​របស់​ក្លឹប​លីគ​កំពូល

ក្លឹប​ទាំង​៨​នៃ​លីគ​លីគ​កំពូល​កម្ពុជាសុទ្ធ​តែ​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ដែល​បាន​ក្លាយ​ជា​​កន្លែង​បណ្តុះ​បណ្តាល អភិវឌ្ឍ និង​ប្រកួត​​​អាជីព​។ ក្រៅ​ពី​នេះ ក្លឹប​មួយ​ចំនួន​ក៏​មាន​ទី​លាន​ហ្វឹក​ហាត់​ក្រៅ​ពី​កីឡដ្ឋាន​សំខាន់​ទៀត​ផង។

១-កីឡដ្ឋាន ភ្នំពេញ​ក្រោន របស់​ក្លឹប​ភ្នំពេញ​ក្រោន
២-កីឡដ្ឋាន ខេត្ត​ស្វាយរៀង របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង
៣-កីឡដ្ឋាន ព្រីនស៍ របស់​ក្លឹប វិសាខា
៤-ស្តាត​ចាស់ របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ
៥-កីឡដ្ឋាន កំពង់ស្ពឺ របស់​ក្លឹប​ណាហ្គាវើលដ៍
៦-កីឡដ្ឋាន ហនុមាន របស់​ក្លឹប​អង្គរថាយហ្គឺរ
៧-កីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ របស់​ក្លឹប​បឹងកេត
៨-កីឡដ្ឋាន គិរីវង់​សុខ​សែន​ជ័យ របស់​ក្លឹប​គិរីវង់​សុខ​សែន​ជ័យ

កីឡដ្ឋាន​របស់​ក្លឹប​លីគ​កម្ពុជា​ទី​២

ក្លឹប​ទាំង​​១២​នៃ​លីគ​​​កម្ពុជា​ទី​២​ក៏​មាន​កីឡដ្ឋាន ឬ​ទី​លាន​ផ្ទាល់​ខ្លួន​ដែល​អាច​រៀប​ចំ​ការ​ប្រកួត​ក្នុង​ផ្ទះ និង​ក្រៅ​ផ្ទះ​បាន​ដូច​ជា កីឡដ្ឋាន អគ្គិសនី​កម្ពុជា របស់​ក្លឹប​អគ្គិសនី​កម្ពុជា។ កីឡដ្ឋាន អេអីយូ ស្ព័តផាក របស់​ក្លឹប​អាស៊ី​អឺរ៉ុប។ កីឡដ្ឋាន អេអាយអេ ខេអឹមអេច របស់​ក្លឹប អាយ​អេស​អាយ ដង្កោ​សែន​ជ័យ និង​ក្លឹប​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ទី​លាន​ប្រកួត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ទី​លាន​បាល់ទាត់​របស់​គ្រឹះ​ស្ថាន​​ផ្សេង​ៗ

ក្រៅ​ពី​ជាតិ ក្លឹប​អាជីព និង​ខេត្ត​មាន​កីឡដ្ឋាន ឬ​ទី​លាន​ផ្ទាល់​ខ្លួន ស្ថាប័ន​ឯក​ជន​មួយ​ចំនួន​ដូច​ជា​សាកល​វិទ្យាល័យ និង​​វិទ្យាល័យ​មួយ​ចំនួន​ក៏​មាន​ទី​លាន​ប្រកួត​ផ្ទាល់​ខ្លួន។ ទីលាន​ខ្លះមានកម្រិត​ស្តង់ដា និង​អាច​រៀប​ចំ​ការ​ប្រកួត​ផ្លូវ​ការ​បាន ហើយ​ពួក​គេ​មួយ​ចំនួន​ក៏​មាន​ក្រុម​បាល់ទាត់​របស់​ខ្លួន​ទៀត​ផង។

សរុប​មក​វិញ ពហុកីឡដ្ឋាន​ជាតិ​​ កីឡដ្ឋាន និង​ទី​លាន​ក្លឹប​ ​គ្រឹះ​ស្ថាន​ឯកជន​សុទ្ធ​តែ​បម្រើ​ដល់​​ការ​បណ្តុះ​បណ្តាល អភិវឌ្ឍ និង​ជំរុញ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​រីក​ចម្រើន។ ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ ថ្វី​បើ​ ពហុកីឡដ្ឋាន​​ជាតិ​​ កីឡដ្ឋាន និង​ទី​លាន​បាន​កំពុង​រីក​ចម្រើន​ច្រើន​គួរ​ឲ្យ​កត់​សំគាល់ ប៉ុន្តែ​​គុណភាព​បាល់ទាត់​ទាំង​ក្រុម​ជម្រើស​ជាតិ និង​ក្លឹប​នៅ​មិន​ទាន់​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ជិត​១០​ឆ្នាំ​មុន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ វិនាទី មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៣ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៥ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម