Connect with us

កីឡា

ប្រធាន​ក្រុមបាល់ទាត់​នារី​កម្ពុជា ចូល​ហាត់​ជាមួយ​ក្រុម​បុរស ដើម្បី​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣

បានផុស

នៅ

ប្រធាន​ក្រុមបាល់ទាត់​នារី​កម្ពុជា បាន ជា​វៃ នឹង​ចូល​ហាត់​ជាមួយ​ក្រុម​បាល់​ទា​ត់បុរ​ស ក្រោម​អាយុ​១៨​ឆ្នាំ ភ្នំពេញ​ក្រោ​ន ចាប់ពី​ខែធ្នូ ឆ្នាំ​២០២២ តទៅ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ក្នុង​គោលបំណង​បំពេញ​ចន្លោះ​ខ្វះខាត ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ បើទោះបី​រូបគេ​មិនអាច​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ចិន បាន​ក៏ដោយ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​នាង នៅលើ cambodia2023.com​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ឆ្នើម ក្នុង​ក្រុម​ជម្រើសជាតិ​នារី​ខាងលើ បាន​ឲ្យ​ដឹងថា កត្តា​ដែល​នាំ​ឲ្យ​ខ្លួន​ចូល​ហាត់​ជាមួយ​បុរស ព្រោះតែ​ខ្លួន​យល់ថា ការចូល​ហាត់​ជាមួយ​កីឡាករ​ប្រុសៗ អាច​ពង្រឹង​បន្ថែម​ផ្នែក​កម្លាំងកាយ​។ សម្រាប់​សមត្ថភាព​នាពេល​បច្ចុប្បន្ន ជា​វៃ យល់ថា នៅមានកម្រិត​ធម្មតាៗ មិនទាន់​ល្អ​ដល់​កម្រិត​ដែល​ខ្លួន​ចង់បាន​ឡើយ​។ ប៉ុន្តែ គេ​មាន​សង្ឃឹមថា ក្រោយពេល​បាន​ចូល​ហាត់​ជាមួយ​ក្រុម​កីឡាករ​បុរស នឹងធ្វើ​ឲ្យ​ខ្លួន​មានការ​រីកចម្រើន​បាន​មួយផ្នែក​បន្ថែមទៀត​។

​មែនទែនទៅ បាន ជា​វៃ គឺជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ដែល​ត្រូវ​មានឈ្មោះ​ទៅធ្វើ​ការហាត់​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផងដែរ ប៉ុន្តែ​ដោយសារតែ​រវល់​ការងារ​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន ទើប​សម្រេច​ជ្រើស​រើសយក​ការហ្វឹកហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ធ្វើការ​ផង​។ ជាមួយគ្នា​នោះ កីឡា​ការ​នី​ឆ្នើម បានដាក់​ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំង ពេលខ្លះ​ហាត់​លើស​ម៉ោង​នៃ​កម្មវិធី​ហ្វឹកហាត់​ផង​ក៏មាន​។

បើ​តាម​ការសន្និដ្ឋាន ជា​វៃ យល់ថា ការហ្វឹកហាត់​ជាមួយ U18 អាច​មានការ​ហត់នឿយ​ខ្លាំង បើ​ធៀប​ជាមួយ​ការហ្វឹកហាត់​ក្នុង​ក្រុម​នារី​ដូចគ្នា​។ ទោះជា​យ៉ាងណា កីឡាការិនី​ដដែល​ជឿថា ក្រោយពេល​ក្រុមកីឡា​ការិនី​ត្រឡប់​ពី​ហ្វឹកហាត់​នៅ​ចិន​វិញ នា​ខែមេសា ខ្លួន​នឹង​ទទួលបាន​ការកោះហៅ​ឲ្យ​ចូល​ក្រុម​វិញ​ផងដែរ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

កីឡា៥ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

Sokha Hotels

ព័ត៌មានពេញនិយម