កីឡា
វិភាគលទ្ធផល ជម្រើស១១នាក់ ជប៉ុន ប៉ះ ក្រូអាត ម៉ោង១០យប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាចនឹងបង្កការភ្ញាក់ផ្អើលក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជើងឯកពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ពេលជួបជម្រើសជាតិក្រូអាត វគ្គ១៦ក្រុមចុងក្រោយ វេលាម៉ោង១០ យប់ថ្ងៃចន្ទ ទី៥ ខែធ្នូនេះ។
ជប៉ុន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅវគ្គសន្សំពិន្ទុក្នុងពូលដោយឈ្នះ២ប្រកួត និងចាញ់១ប្រកួតមាន៦ពិន្ទុឈរលើកំពូលតារាងពូល E តាមរយៈជ័យជម្នះលើក្រុមខ្លាំងអេស្ប៉ាញ និងអាល្លឺម៉ង់ ២-១ ដូចគ្នា ហើយបានរុញច្រានអាល្លឺម៉ង់ហាលអាវត្រឡប់ទៅផ្ទះវិញ។ ក្រូអាត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ក្នុងពូល F បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់១ មាន៥ពិន្ទុ ប៉ុន្តែបានទម្លាក់ជើងខ្លាំងបែលហ្ស៊ិក ឲ្យត្រឡប់ទៅផ្ទះវិញ។

ព័ត៌មានក្រុម
ខ្សែការពារជប៉ុន Ko Itakura នឹងអវត្តមានយប់នេះដោយសារកាតលឿងពីរ ដូច្នេះកីឡាករ Takehiro Tomiyasu អាចជំនួសបាន។ ខ្សែបម្រើ Wataru Endo ក៏មានបញ្ហារបួសស្ថិតក្នុងបន្ទិលសង្ស័យដែរ ប៉ុន្តែខ្សែការពារស្តាំ Hiroki Sakai ចូលហ្វឹកហាត់វិញហើយ។ យ៉ាងណា Takefusa Kubo មានបញ្ហាសាច់ដុំ ដូច្នេះរូបគេស្ថិតក្នុងភាពមិនប្រាកដប្រជាដែរ។
អ្នកចាត់ការក្រូអាត លោក Dalic មិនប្រាកដថា ខ្សែការពារស្លាប Borna Sosa អាចមានវត្តមានសម្រាប់ការប្រកួតនេះដែរដោយសាររូបគេក្តៅខ្លួន ខណៈខ្សែការពារ Josip Stanisic នឹងអវត្តមានយប់នេះព្រោះមានបញ្ហាសាច់ដុំ។ យ៉ាងណា កីឡាករផ្សេងទៀតគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ។
កីឡាករគួរឲ្យចាប់អារម្មណ៍
ខ្សែបម្រើចាស់វស្សា Modric ដែលជាអ្នកនាំលេង និងបង្កើតឱកាសមាសសម្រាប់ជម្រើសជាតិក្រូអាតពិតជាគ្រោះថ្នាក់ខ្លាំងសម្រាប់ជម្រើសជាតិជប៉ុន ដែលមានកីឡាករ Doan ដ៏គ្រោះថ្នាក់ម្នាក់។ រូបគេរកបាន២គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup នេះគឺ១គ្រាប់ពេលជប៉ុនឈ្នះអាល្លឺម៉ង់ ២-១ និង១គ្រាប់ទៀតពេលឈ្នះអេស្ប៉ាញ ២-១។

៥ប្រកួតចុងក្រោយ
ក្នុង World Cup ឆ្នាំ២០២២ចំនួន៣ប្រកួតកន្លងមក ជប៉ុនឈ្នះ២ និងចាញ់១ ខណៈក្រូអាតឈ្នះ១ និងស្មើ២។ ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ជប៉ុន ឈ្នះ៣ ស្មើ១ និងចាញ់២។ ចំណែកក្រូអាតឈ្នះ៣ ចាញ់១ និងស្មើ២។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នា៣ដងគឺ ជប៉ុនឈ្នះ១ ក្រូអាតឈ្នះ១ និងស្មើគ្នា១។ គ្រាប់បាល់ក៏រកបាន៤គ្រាប់ទៅវិញទៅមកដូចគ្នា។
- ឆ្នាំ១៩៩៥៖ ជប៉ុន ៤-៣ ក្រូអាត ក្នុងពាន Kirin Japan Cup
- ឆ្នាំ១៩៩៧៖ ជប៉ុន ០-១ ក្រូអាត ក្នុង FIFA World Cup
- ឆ្នាំ១៩៩៩៖ ជប៉ុន ០-០ ក្រូអាត ក្នុង FIFA World Cup

ជម្រើស១១នាក់ដំបូងអាច
- ជប៉ុន អាចដាក់ជម្រើស១១នាក់ដំបូង អ្នកចាំទី Gonda; Tomiyasu, Taniguchi, Yoshida; Ito; Morita, Tanaka, Nagatomo; Doan, Maeda និង Kamada។
- ក្រូអាតអាចដាក់ជម្រើស១១នាក់ដំបូង អ្នកចាំទី Livakovic; Juranovic, Lovren, Gvardiol, Barisic; Kovacic, Brozovic, Modric; Kramaric, Livaja និង Perisic។
លទ្ធផលអាច
ជប៉ុនអាចនឹងព្យាយាមការពារ ហើយវាយបកដូចពួកគេធ្លាប់ប្រើបានផលល្អលើអេស្ប៉ាញ និងអាល្លឺម៉ង់ ខណៈក្រូអាតអាចនឹងវាយលុកខ្លាំង។ យ៉ាងណា លទ្ធផល៩០នាទីអាចស្មើគ្នា ហើយអាចនឹងថែមម៉ោង១៥នាទីពីរដង និងឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្តី។ លទ្ធផលចប់៩០នាទី ១-១៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


