កីឡា
លោក ថោង ខុន ធានាពីការរៀបចំអាហារតាមតម្រូវការក្នុងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម
ឆ្លើយតបទៅនឹងកង្វល់របស់ប្រទេសកាន់សាលាឥស្លាមមួយចំនួនដែលគ្រោងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងម្ហូបអាហារ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជាបានរៀបចំម្ហូបអាហារគ្រប់ប្រភេទទាំងអស់ ក្នុងនោះមានទាំងអាហារហាឡាល តាមតម្រូវរបស់ភ្ញៀវអន្តរជាតិ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងាររបស់កម្ពុជាសម្រាប់ការរៀបចំ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ៖«យើងរៀបចំអាហារគ្រប់ប្រភេទតាមតម្រូវការរបស់ជាតិ សាសន៍។ យើងដាក់លិខិតបញ្ជាក់ (Certificate) បិទនៅលើអាហារហាឡាល។ នេះជារបៀបធ្វើនៅក្នុងស៊ីហ្គេម។ ពាក្យថា«អាហារហាឡាល»មិនមែនគិតត្រឹមតែរឿងសាសនា ឬជនជាតិនោះទេ ប៉ុន្តែអាហារហាឡាលនេះគឺកំណត់អំពីស្តង់ដាអនាម័យខ្ពស់មួយ។ ម្ហូបហាឡាលគឺជាម្ហូបដែលមានអនាម័យ និងគុណភាពខ្ពស់។ អីចឹង សូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ គឺយើងគិតគូរច្បាស់លាស់ណាស់ដល់តម្រូវការភ្ញៀវ»។

ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ជាក់ថា កម្ពុជាគ្មានប្រវត្តិធ្វើឲ្យភ្ញៀវអាក់អន់ចិត្តនឹងបដិសណ្ឋារកិច្ចទេ។
លោកបានបញ្ជាក់ថា ៖«កម្ពុជាគ្មានទម្លាប់ធ្វើអ្វីដែលខ្វះខាតនោះទេ។ អាហារហូបចុក យើងបានរៀបចំហ្មត់ចត់ណាស់។ យើងមានក្រុមហ៊ុនទទួលបន្ទុករៀបចំអាហាររួចរាល់ហើយ។ ការដឹកជញ្ជូន យើងមានគ្រប់លក្ខណៈអស់ហើយ។ កន្លែងស្នាក់នៅធំគឺយើងមានភូមិកីឡា (Sport Village)។ កន្លែងប្រកួតយើងមានអស់ហើយ…កម្ពុជាគ្មានប្រវត្តិធ្វើឲ្យភ្ញៀវអាក់អន់ចិត្តរឿងបដិសណ្ឋារកិច្ចនេះទេ។ ខ្ញុំសូមធានា មានតែលើស។ លើសយ៉ាងមិច? លើសហ្នឹងគឺដោយសារតែយើងផ្តល់សេវាដល់ភ្ញៀវលើសពីឋានៈរបស់ភ្ញៀវថែមទៀត។ កុំឲ្យមិត្តភក្តិយើងមានការព្រួយបារម្ភ យើងបានរៀបចំអស់ហើយ»។

សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នាថ្ងៃទី១៧ ខែឧសភា ប៉ុន្តែប្រភេទកីឡាខ្លះនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសាទៅ។ ចំណែកកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?