កីឡា
សែន រ៉ាឌី សរសើរ ឆ្លាម ស ខានវ៉ៃជិត២០ឆ្នាំ តែអាចទប់នឹងជើងខ្លាំងថៃបានយប់មិញ
កីឡាករចាស់វស្សា និងជាគ្រូបង្វឹក ឆ្លាម ស បានប្រកួតចាញ់កីឡាករថៃ ឃិវបា ស. ត្រាគូនផេត ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៣ទឹកក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរមិត្តភាពអន្តរជាតិ Kun Khmer All Star យប់ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្តាតចាស់។

អតីតជើងខ្លាំងគុនខ្មែរសាច់សល្អកែង សែន រ៉ាឌី បានសរសើរ ឆ្លាម ស ដែលអាចទប់ទល់នឹងជើងខ្លាំងថៃបានដោយចាញ់ត្រឹមតែពិន្ទុ។ អតីតជើងខ្លាំងរូបនេះបាននិយាយថា ៖«គ្នាឈប់ជិត ២០ឆ្នាំ មកវ៉ៃវិញ គេឯងគ្រាន់តែចង់ឃើញគាត់បញ្ចេញបច្ចេកទេសបានខ្លះៗ…តែនេះចាប់គូមក ចាប់ឲ្យគ្នាគេចតែពីងាប់ម៉ង។ ដាក់អាអ្នកដើរវ៉ៃអត់ឈប់មកប៉ះគ្នា។ គ្នាគ្មានបានបញ្ចេញស្អីទេ រវល់គេចពីការដាច់ខ្យល់»។

សែន រ៉ាឌី បន្តថា ៖«សូមសរសើរកីឡាករ ឆ្លាម ស ឈប់ប្រកួតជិត ២០ឆ្នាំហើយ តែមកប្រកួតវិញប៉ះគូប្រកួតដើរវ៉ៃមិនថយបែបនេះ គាត់នៅឈរបាន៣ទឹក ចាត់ទុកថា ពូកែហើយ បើមិនឆ្លាតទេ ដេកបាត់ហើយ»។

ការពិតនៅលើសង្វៀនបង្ហាញថា ឆ្លាម ស ដែលជាគ្រូបង្វឹកម្នាក់នៅតែមានបច្ចេកទេសល្អក្នុងការប្រកួត បើទោះជាប៉ះដៃគូវ័យក្មេង និងខ្លាំងម្នាក់មកពីប្រទេសថៃ។ លោកអាចតទល់ និងការពារតាមបច្ចេកទេសប្រកួតដោយចាញ់ត្រឹមតែពិន្ទុប៉ុណ្ណោះ បើទោះជាលោកមានកម្លាំងស៊ុហ្វខ្សោយក៏ដោយ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


