កីឡា
គិតត្រឹមថ្ងៃទី១៥មីនា តើប្រទេសនីមួយៗចុះឈ្មោះកីឡាប្រកួតស៊ីហ្គេមបានប៉ុន្មានហើយ?
ការចុះឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡា វិញ្ញាសា ឈ្មោះកីឡា និងឈ្មោះវិញ្ញាសា គ្រោងនឹងបិទបញ្ចប់ត្រឹមវេលាម៉ោង១២យប់ ថ្ងៃទី១៦ ខែមីនា នេះហើយ បន្ទាប់ពីបើកចុះឈ្មោះតាំងពីថ្ងៃទី៥ ខែមីនា កន្លងទៅ។

តាមព័ត៌មានដែលលោក ញ៉ាន សុខវិសាល ប្រធានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើបទបង្ហាញដល់សន្និសីទស្តីពីផែនការសារព័ត៌មាន និងការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែមីនានេះឃើញថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ប្រទេសអាស៊ានទាំងអស់ រាប់ទាំងម្ចាស់ផ្ទះកម្ពុជាផងមិនទាន់ចុះឈ្មោះលើប្រភេទកីឡា វិញ្ញាសា ឈ្មោះកីឡា និងឈ្មោះវិញ្ញាសា ចប់សព្វគ្រប់ឡើយ។
ខាងក្រោមជាតារាងដែលប្រទេសនីមួយៗបានចុះឈ្មោះគិតត្រឹមថ្ងៃទី១៥ ខែមីនាម្សិលមិញ។

កន្លងមក ប្រសិនបើការចុះឈ្មោះតាមប្រភេទកីឡាយឹត និងមិនទាន់គ្រប់ ប្រទេសជាម្ចាស់ផ្ទះអាចនឹងពន្យារពេលសម្រាប់ការចុះឈ្មោះបន្ថែម។ ជាក់ស្តែង ប្រទេសវៀតណាមដែលបានធ្វើម្ចាស់កាលពីឆ្នាំ២០២២ ក៏បានពន្យារពេលសម្រាប់ការចុះឈ្មោះដែរ។
ដូច្នេះប្រសិនបើ ការចុះឈ្មោះគ្រប់តាមចំនួនដែលប្រទេសនីមួយៗបានកំណត់លើប្រភេទកីឡា និងមុនម៉ោង១២យប់នេះ ថ្ងៃទី១៦ ខែមីនា ការចុះឈ្មោះនឹងមិនមានពន្យារពេលឡើយ។
សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ បានដាក់កីឡាចំនួន៣៦ប្រភេទ ដែលមាន៦០៨វិញ្ញាសា (៦០៨មេដាយមាស) និងមានកីឡាសម្តែង១ប្រភេទ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


