កីឡា
កម្ពុជា ដំណើរការរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមដង្ហែភ្លើងគប់ស៊ីហ្គេម
នៅវេលាព្រឹកថ្ងៃអង្គារ ទី ២១ ខែមីនា ឆ្នាំ ២០២៣ នាក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប កម្ពុជា ក្នុងឋានៈជាម្ចាស់ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នឹងរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ នឹងស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាទាំងពីរខាងលើ រួមទាំងបណ្ដាប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។

ចំនឹងថ្ងៃដែលគេឲ្យឈ្មោះថា សមរាត្រី (Equinox) ព្រឹត្តិការណ៍មួយ ជាពេលវេលាដែលរវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ជាពិសេសចំពោះអង្គរវត្ត ក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ ព្រះអាទិត្យ នឹងរះចំកណ្ដាលកំពូលប្រាសាទ។
សម្រាប់ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា នឹងចាប់ផ្ដើមនៅវេលាម៉ោង ៨ និង ០០ នាទីព្រឹក ក្រោយពេលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងដល់។
ព្រះរាជកម្មវិធីជាបន្តបន្ទាប់មាន ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួចគោរពទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាជនពិការអាស៊ាន។ ក្រោយមកសុន្ទរកថា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រួចទើបសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣។ ក្រោយសន្ទរកថាចប់ ស្គរជ័យ នឹងបន្លឺឡើង ការសម្ដែងរបាំបួងសួង ចាប់ផ្ដើម។ បន្ទាប់មកទៀតអត្តពលិក ១ នាក់ កាន់គប់កីឡា អមដោយអត្តពលិក ២ នាក់ រត់តិចៗ ចេញពីទិសខាងកើត នៃប្រាសាទអង្គរវត្ត មកទទួលព្រះរាជទាន ព្រះអគ្គិជ័យកីឡា នៅទិសខាងលិច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចយាងប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា (សម្តេចចៅហ្វាវាំង ថ្វាយដងឆ្នូន) ដល់គប់កីឡាដែលកាន់ដោយអត្តពលិក ១ នាក់ អមដោយអត្តពលិក ២ នាក់ រួចបន្តរត់ជុំវិញវង់តូចអង្គរ ស្គរជ័យបន្លឺឡើងជានិមិត្តរូប នៃសន្តិភាព ”កីឡារស់ក្នុងសន្តិភាព”។
ភ្លើងអគ្គិកីឡា នឹងត្រូវបានរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីរត់ដង្ហែយកតាមទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជានិមិត្តរូប នៃបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ ត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ របស់កម្ពុជា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


