កីឡា
ស៊ីហ្គេម៖ បាល់ទាត់ និងកីឡា៧ប្រភេទនេះប្រកួតនៅស្តាតអូឡាំពិក
ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ជាទីកន្លែងធំមួយក្នុងចំណោមទីកន្លែងសំខាន់ៗជាច្រើនសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ បាល់ទាត់ផ្នែកបុរស ពូល A ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ ហើយជាពិសេសទៀតនោះ ក្រុមកម្ពុជាស្ថិតនៅពូល A ដូច្នេះងាយស្រួលអ្នកគាំទ្រក្នុងរាជធានីភ្នំពេញទៅទស្សនាផ្ទាល់។

កីឡា៨ប្រភេទប្រកួតនៅពហុកីឡដ្ឋានជាតិ
- ១. បាល់ទាត់ វិញ្ញាសាបុរសប្រកួតនៅពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានព្រីនស៍ ពីថ្ងៃទី២៩ ខែមេសា ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី១៦ ខែឧសភា។
- ២. បាល់ទឹក ប្រកួតនៅអាងហែលទឹក ពហុកីឡដ្ឋានជាតិ ពីថ្ងៃទី១២ ដល់១៦ ខែឧសភា។
- កាយសម្ព័ន្ធ (ARTISTIC) ប្រកួតនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី៦ដល់ទី៩ ខែឧសភា និង កាយសម្ព័ន្ធ (GYMNASTICS) ប្រកួតនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី១២ ដល់ទី១៤ ខែឧសភា។
- ៣. ប៉េតង់ ប្រកួតនៅទីលានប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី៣ ដល់ទី១៣ ខែឧសភា។
- ៤. សីប៉ាតាក្រ ប្រកួតនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី៦ ដល់ទី១៦ ខែឧសភា។
- ៥. សូហ្វតិន្និស ប្រកួតនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី៦ ដល់ទី១០ ខែឧសភា។
- ៦. បាល់ទះ ប្រកួតវិមាន ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី៣ ដល់ទី៤ ខែឧសភា និងបន្តពីទី៦ដល់ ទី១៤ ខែឧសភា។
- ៧. លើកទម្ងន់ ប្រកួតនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី១៣ ដល់ទី១៦ ខែឧសភា។
- ៨. កីឡារាំ ប្រកួតនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ថ្ងៃទី១៦ ខែខែឧសភា។
សូមចុចលើ «ស៊ីហ្គេម» ដើម្បីតាមដានព័ត៌មានសំបូរបែបពីកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


