កីឡា
ទីលានកីឡា៩ប្រភេទត្រៀមស៊ីហ្គេមនៅអូឡាំពិករួចរាល់ផ្តល់ភាពកក់ក្តៅ
ទីលានត្រៀមប្រកួតកីឡា៨ប្រភេទនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានរៀបចំរួចរាល់ស្ទើរ១០០%ហើយដែលនេះផ្តល់ឲ្យម្ចាស់ផ្ទះកម្ពុជាមានភាពកក់ក្តៅ និងមោទនភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៦ ខែមេសានេះ បានចុះត្រួតពិនិត្យផ្ទាល់នូវទីលានទាំងអស់ដែលត្រៀមប្រកួតកីឡាទាំង៨ប្រភេទនៅពហុកីឡដ្ឋានជាតិ។
ក្រោយការចុះពិនិត្យទីលានទាំងអស់ជុំវិញស្តាតអូឡាំពិក សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ដោយមានប្រសាសន៍ថា ៖«ទីលានសម្រាប់កីឡានីមួយៗជុំវិញស្តាតអូឡាំពិករបស់យើងនេះ យើងមានភាពកក់ក្តៅ និងមានមោទនភាព ព្រោះទីលានទាំង៧ហាក់ដូចជារៀបរយអស់ហើយ។ នៅសល់តែការតុបតែងលំអឲ្យមានសោភ័ណភាពឲ្យសមស្របទៅតាមតម្រូវការរបស់យើងប៉ុណ្ណោះ។ ដោយឡែកមានអគារមួយសម្រាប់កីឡាកាយសម្ព័ន្ធនៅទីនេះ ហាក់ដូចជាមិនទាន់បានរួចរាល់ទេ ក៏ប៉ុន្តែបើមើលតាមទំហំការងារដែលត្រូវបង្ហើយហ្នឹងក៏មានភាពកក់ក្តៅ។ យើងអាចធ្វើទាន់ ពេលវេលា អត់មានបញ្ហាទេ។ គ្រាន់តែប្រក់ដំបូលពីលើ រៀបចំកម្រាល បំពាក់សម្ភារៈ និងមានការតុបតែងលំអខាងក្នុងគឺគ្មានអ្វីស្មុគស្មាញច្រើនទេ»។

«ជារួមយើងមានភាពកក់ក្តៅជុំវិញទីតាំងទាំងប៉ុន្មាននៅអូឡាំពិក។ ក្នុងនោះយើងក៏បានចូលពិនិត្យមើលទាំងទីលានហ្វឹកហាត់ថែមទៀត។ ឃើញថា ការងារនេះយើងបានដំណើរការល្អ។ នៅសល់តិចតូចប៉ុណ្ណោះ ស្របពេលក្រុមជំនាញនីមួយៗចូលតុបតែងឲ្យបានស្អាត»។ សម្តេចពិជ័យសេនាបានបញ្ជាក់។

សម្តេចប្រធានបន្ថែមថា មិនមែនត្រឹមតែទីលានសម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិប៉ុណ្ណោះទេ ប៉ុន្តែទីលានផ្សេងៗទៀតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក៏បានរៀបចំរួចរាល់ហើយដែរ ប៉ុន្តែនៅខ្វះតែការរៀបចំតុបតែងលំអប៉ុណ្ណោះ។
សូមបញ្ជាក់ថា កីឡាមាន៩ប្រភេទត្រូវប្រកួតក្នុងពហុកីឡដ្ឋានជាតិ ប៉ុន្តែបើគិតជាទីលានមាន៧កន្លែងផ្សេងគ្នា ដោយសារកីឡារាំ និងកីឡាកាយសម្ព័ន្ធរៀបចំការប្រកួតក្នុងទីលានតែមួយ តែខុសកាលបរិច្ឆេទប្រកួត។

ចុះមើលចុចលើ «បាល់ទាត់ និងកីឡា៧ប្រភេទនេះប្រកួតនៅស្តាតអូឡាំពិក»។
ព័ត៌មានជាច្រើនបន្ថែមពីកីឡាស៊ីហ្គេម សូម«ស៊ីហ្គេម»
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


