កីឡា
ដង្ហែព្រះអគ្គិជ័យកីឡាឆ្លងខេត្ត១១នេះទើបចូលដល់ពិធីបើកស៊ីហ្គេមថ្ងៃទី៥ឧសភា
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែទៅដល់ឡាវដែលជាប្រទេសចុងក្រោយហើយ បន្ទាប់ពីដង្ហែឆ្លងកាត់ប្រទេសអាស៊ាន៩រួចរាល់រាល់។

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងត្រូវដង្ហែឆ្លងកាត់ព្រំដែនឡាវ-កម្ពុជាចូលមកទឹកដីខេត្តស្ទឹងត្រែង និងបន្តឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ និងកណ្តាល មុនពេលដង្ហែតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួចចូលមករាជធានីភ្នំពេញ ហើយចូលពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ដែលជាពេលវេលាពិធីបើកជាផ្លូវការ។
ខេត្តស្ទឹងត្រែង
តាមការគ្រោងទុក ព្រះអគ្គិជ័យកីឡាចូលមកខេត្តស្ទឹងត្រែងតាមច្រកអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន នៅម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសានេះ ដោយមានពិធីស្វាគមន៍ ពិធីព្រះសង្ឃជយោត្តោ សុន្ទរកថារបស់អភិបាលខេត្ត តំណាង CAMSOC។ ម៉ោង២រសៀលដង្ហែមកកាន់ទីរួមខេត្តរហូតដល់ម៉ោង៤រសៀល។ វេលាម៉ោង៦ព្រឹក នៅថ្ងៃទី២៨ ខែមេសា បន្តពិធីដង្ហែឆ្ពោះមកខេត្តក្រចេះ។

ខេត្តក្រចេះ
ព្រឹកម៉ោង៨:៣០នាទីព្រឹក ពិធីដង្ហែគ្រោងមកដល់ស្រុកសំបូរ និងដល់ម៉ោង១០ព្រឹកមកដល់ទីរួមខេត្តក្រចេះដោយមានពិធីទទួលស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត។ វេលាម៉ោង១១ព្រឹកត្រូវដង្ហែបន្តមកខេត្តត្បូងឃ្មុំ។
ខេត្តត្បូងឃ្មុំ
ម៉ោង១១ព្រឹកថ្ងៃទី២៨ ខែមេសា ពិធីដង្ហែចូលមកដល់ស្រុកតំបែរ ខេត្តត្បូងឃ្មុំដោយមានពិធីទទួលស្វាគមន៍ និងម៉ោង១២ថ្ងៃត្រង់រៀបចំពិធីនៅមុខសាលាខេត្តត្បូងឃ្មុំ។ វេលាម៉ោង២:៣០នាទីរសៀលដង្ហែមកកាន់ស្ពានគីហ្សូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ-កំពង់ចាម។
ខេត្តកំពង់ចាម
ម៉ោង២:៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ពិធីដង្ហែមកដល់សាលាខេត្តកំពង់ចាម និងមានរៀបចំពិធីទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំខេត្ត និងបន្តដង្ហែឆ្លងកាត់ផ្សារព្រៃទទឹង ស្គន់ ផ្អាវ ភ្នំដិល រហូតដល់ស្រុកមុខកំពូល ខេត្តកណ្តាលប្រហែលជាម៉ោង៥ល្ងាច។

ខេត្តកណ្តាល
វេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ពិធីដង្ហែមានរៀបចំទទួលស្វាគមន៍នៅស្រុកមុខកំពូលដើម្បីដង្ហែឆ្លងកាត់ទីប្រជុំជនជាច្រើនដូចជា ផ្សារកំពង់ប្រាសាទ រហូតដល់ផ្សារព្រែកញ្ជាញ ស្ពានទី១២ ដែលជាព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ ប្រហែលជាម៉ោង៦ល្ងាច។
ដង្ហែតាមខេត្តជុំវិញបឹងទន្លេសាប
ខេត្តកំពង់ឆ្នាំង
ម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមេសា រៀបចំពិធីនៅវិមានឯករាជ្យ ឆ្ពោះទៅវត្តភ្នំដើម្បីដង្ហែចេញរាជធានីភ្នំពេញទៅខេត្តកំពង់ឆ្នាំង និងមានពិធីដង្ហែក៏ដូចជាទទួលស្វាគមន៍ជាច្រើននៅខេត្តកំពង់ឆ្នាំងរហូតដល់ពេលល្ងាច។
ខេត្តពោធិ៍សាត់
ម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមេសា ដង្ហែចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តពោធិ៍សាត់ដែលនៅទីនោះនឹងមានពិធីដង្ហែ និងទទួលស្វាគមន៍រហូតដល់ម៉ោងប្រហែលជា៣រសៀល។
ខេត្តបាត់ដំបង
ម៉ោង៦ព្រឹក ថ្ងៃទី១ ខែឧសភា ដង្ហែព្រះអគ្គិជ័យកីឡាចេញពីខេត្តពិធិ៍សាត់ឆ្ពោះទៅខេត្តបាត់ដំបង។ វេលាម៉ោង៧ព្រឹកដល់សាលាស្រុកសង្កែ និងបន្តរៀបចំពិធីដង្ហែ និងស្វាគមន៍ជាច្រើនរហូតដល់ល្ងាច។
ខេត្តបន្ទាយមានជ័យ
វេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែឧសភា ដង្ហែព្រះអគ្គិជ័យកីឡាចេញពីខេត្តបាត់ដំបងឆ្ពោះទៅខេត្តបន្ទាយមានជ័យ។ ម៉ោង៧ព្រឹកដល់សាលាខេត្តបន្ទាយមានជ័យ និងបន្តរៀបចំពិធីទទួលស្វាគមន៍ និងដង្ហែរហូតដល់ពេលល្ងាច។
ខេត្តសៀមរាប
ម៉ោង៦ព្រឹក ថ្ងៃទី៣ ខែឧសភា ពិធីដង្ហែព្រះអគ្គិជ័យកីឡាចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តសៀមរាប។ ម៉ោង៧ព្រឹកដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ព្រមទាំងបន្តរៀបចំពិធីទទួល និងដង្ហែក្នុងខេត្តសៀមរាបរហូតពេលល្ងាច។

ខេត្តកំពង់ធំ
ម៉ោង៦ព្រឹក ថ្ងៃទី៤ ខែឧសភា ដង្ហែព្រះអគ្គិជ័យកីឡាចេញពីខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ឆ្ពោះមកខេត្តកំពង់ធំ។ ប្រហែលជាម៉ោង៧ព្រឹកដល់ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ និងបន្តដង្ហែមកដល់ទីរួមខេត្តកំពង់ធំដោយមានពិធីទទួលស្វាគមន៍ និងដង្ហែក្នុងទីរួមខេត្តរហូតដល់ល្ងាច។
ខេត្តកំពង់ចាម
ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែឧសភា ដង្ហែព្រះអគ្គិជ័យកីឡាចេញពីខេត្តកំពង់ធំឆ្ពោះមកខេត្តកំពង់ចាមរហូតដល់ទីប្រជុំស្គន់ និងបន្តមករាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦។
រាជធានីភ្នំពេញ
វេលាម៉ោង៤រសៀល ពិធីដង្ហែព្រះអគ្គិជ័យកីឡាដល់ស្តុបម៉ាក្រូ និងវិថីឈ្នះឈ្នះ ហើយមានពិធីទទួលស្វាគមន៍ និងដង្ហែតាមវិថីឈ្នះឆ្ពោះចូលទៅពហុកីឡដ្ឋានជាតិមរតកតេជោជាទីកន្លែងរៀបចំពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
រូបថត៖ វត្តរាជបូណ៍
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


