កីឡា
កក់សំបុត្រតាម App រួច អ្នកគាំទ្រអាចយកសំបុត្រស៊ីហ្គេម៦ទីតាំងនេះ
ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចែកសំបុត្រចូលទស្សនាស៊ីហ្គេមដោយឥតគិតថ្លៃ។
សំបុត្រដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចែកឲ្យនៅថ្ងៃទី១ ចំនួន១៣០០០សន្លឹកសម្រាប់តំបន់ B និងតំបន់ A ចំនួន១៥០០សន្លឹកអស់ហើយ។ ដូច្នេះសម្រាប់សំបុត្រនៅសល់ប្រមាណជាង១៥០០០សន្លឹកទៀតដែលនៅខាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC)ជាអ្នកចាត់ចែង។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមជម្រាបដំណឹងជូនដល់បងប្អូនឲ្យបានជ្រាបថា ៖«សំបុត្រទស្សនការប្រកួតកីឡាសុីហ្គេមនៅថ្ងៃទី២៩ ខែមេសា ដែលសហព័ន្ធទទួលពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម ពួកយេីងបានចែកជូនអស់ហេីយ។ ពួកយេីងនឹងធ្វេីការផ្ដល់ព័ត៌មានជូនដល់បងប្អូននៅថ្ងៃស្អែក ប្រសិនបេីសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម»។
សូមបញ្ជាក់ថា សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានមានចំនួន៣ម៉ឺនសន្លឹកប៉ុណ្ណោះ ដោយសារកៅអីជ័រដែលត្រូវបានដាក់គឺមានតែចំនួន៣ម៉ឺនប៉ុណ្ណោះ។
តាមការបញ្ជាក់ពី Cambodia 2023 ថា បងប្អូនអាចទទួលយកសំបុត្រតាមរយៈការចុះឈ្មោះ និងកក់សំបុត្រនៅលើ Cambodia 2023 App។ ការចូលទស្សនាពិធីបិទ-បើក និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ លោកអ្នកអាចកក់សំបុត្រតាមកម្មវិធីទូរសព្ទដៃ Cambodia 2023 App ដែលត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៤ ខែមេសានេះតាមកម្មវិធីទូរស័ព្ទដៃ ទាំង IOS និង Android
បន្ទាប់ពីលោកអ្នកបានចុះឈ្មោះ និងកក់សំបុត្រតាម App រួចរាល់ លោកអ្នកអាចទៅយកសំបុត្រ ដោយបង្ហាញកូដ QR របស់អ្នកអំពីការចុះឈ្មោះកក់សំបុត្ររបស់លោកអ្នកបានជោគជ័យ នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង។
- ផ្សារទំនើប អ៉ីអន ទី១ នៅជាន់ទី១
- ផ្សារទំនើប អ៉ីអន ទី២ សែនសុខ ជិតច្រកចូល 5B
- ផ្សារទំនើប អ៉ីអន ទី៣ មានជ័យ ជិត Icon Plaza
- រោងភាពយន្ត Legend នៅ Eden Garden
- ពហុកីឡដ្ឋានជាតិ មរតកតេជោ ច្រកចូល
- ពហុកីឡដ្ឋានជាតិអូឡាំពិក ច្រកចូល

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


