កីឡា
ឡាវ ដាក់គោលដៅឈ្នះមេដាយមាសយ៉ាងតិច៥គ្រឿងពីស៊ីហ្គេមនៅកម្ពុជា
អត្តពលិកជម្រើសជាតិឡាវនឹងចូលរួមប្រកួតជាច្រើនប្រភេទកីឡា ក្នុងកីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាដោយមានគោលដៅឈ្នះឲ្យបានមេដាយមាសយ៉ាងហោចណាស់៥គ្រឿង។
ក្រុមអត្តពលិកឡាវ មានបុរស ៤៤៥នាក់ និងនារី ១៣១នាក់ លើកីឡា វ៉ូវីណាម ប៉េតង់ យូដូ សីដក់ ប្រដាល់សេរី វ៉ូស៊ូ គុនខ្មែរ ជិះកង់ ប៊ីយ៉ា ការ៉ាតេដូ ចំបាប់ បញ្ចសីលា តេក្វាន់ដូ ប្រដាល់សកល វាយកូនបាល់ វាយសី វាយកូនហ្គោល ហែលទឹក សូហ្វតិន្នីស វាយកូនឃ្លីលើតុ បាល់បោះ កីឡាអេឡិចត្រូនិក គុនដាវ បាល់ទះឆ្នេរខ្សាច់ កីឡាឧបសគ្គ គុនល្បុក្កតោ (យុទ្ធគុនចម្រុះ) លើកទម្ងន់ និងអុក។

ដើម្បីត្រៀមរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ អត្តពលិក និងគ្រូបង្វឹកឡាវបាន និងកំពុងហ្វឹកហាត់យ៉ាងម៉ត់ចត់រយៈពេល ៥០ថ្ងៃមកហើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលឡាវបាននិយាយថា ថវិកាដែលបានបែងចែកគឺមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការចូលរួមទាំងអស់ រួមទាំងសម្ភារៈកីឡា និងសំបុត្រយន្តហោះ។
ក្រុមហ៊ុនឡាវជាច្រើនបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមជម្រើសជាតិដែលចូលរួមក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា។ ឡាវក៏គ្រោងលើកទឹកចិត្តដល់អត្តពលិកដែលឈ្នះមេដាយគឺប្រាក់រង្វាន់ប្រហែល ៥៨៥ដុល្លារ សម្រាប់មេដាយមាស, ប្រហែល ៤០៩ដុល្លារសម្រាប់មេដាយប្រាក់ និងប្រហែល ២៣៤ដុល្លារសម្រាប់ដាយសំរឹទ្ធ។
គណៈកម្មាធិការជាតិអូឡាំពិកឡាវ បានជួលគ្រូបង្វឹកមកពីប្រទេសគុយបា កម្ពុជា ថៃ កូរ៉េ អាល្លឺម៉ង់ សិង្ហបុរី និងមីយ៉ាន់ម៉ា ដើម្បីបង្វឹកអត្តពលិកឡាវ មានដូចជាកីឡាប្រដាល់ គុនល្បុក្កតោ សីដក់ តេក្វាន់ដូ ចំបាប់ សូហ្វតេន្នីស និងបាល់ទាត់។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា លោក Kikeo Khaykhamphithoune បានជំរុញឱ្យគ្រូបង្វឹក និងអត្តពលិក ចូលរួមប្រកួតឱ្យបានល្អ និងប្រកួតប្រជែងដោយស្មារតី មិត្តភាព និងសាមគ្គីភាព៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ laotiantimes.com
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


