កីឡា
Jesús Navas ជាកីឡាករទី១ក្នុងប្រវត្តិសាស្រ្តឈ្នះពានធំៗ៣ផ្សេងគ្នាជាមួយអេស្ប៉ាញ
កីឡាករ Jesús Navas បានបង្កើតកំណត់ត្រាប្រវតិ្តផ្ទាល់ខ្លួនថ្មីមួយជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ បន្ទាប់សមរភូមិវាលស្មៅក្នុងពានរងា្វន់ UEFA Nation League នៅទឹកដីប្រទេស ហូឡង់បានបញ្ចប់ទៅកាលពីចុងសប្តាហ៍នេះ។

ក្រុមគោជល់ អេស្ប៉ាញ បានក្លាយជាម្ចាស់ពានរង្វាន់ UEFA Nation League ឆ្នាំ២០២៣ តាមរយៈជ័យជម្នះលើជម្រើសជាតិ ក្រូអាត ក្នុងលទ្ធផលយ៉ាងតានតឹងដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤។
Jesús Navas ជាកីឡាករជម្រើសជាតិ អេស្ប៉ាញ ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់ធំៗ៣ផ្សេងគ្នាជាមួយក្រុមជម្រើសជាតិ។ ទី១ អេស្ប៉ាញបានឈ្នះជើងឯកពិភពលោក (World Cup) ឆ្នាំ២០១០។ ទី២ ឆ្នាំ២០១២ អេស្ប៉ាញបានឈ្នះជើងឯកទ្វីបអឺរ៉ុប (European Championship) និងទី៣ចុងក្រោយបំផុតបានឈ្នះជើងឯកអឺរ៉ុប UEFA Nation League ឆ្នាំ២០២៣។

ស្ថិតក្នុងវ័យ៣៧ ឆ្នាំ Navas បានលេងពេញមួយប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ អ៉ីតាលី ហើយត្រឹមតែ៧២ម៉ោងក្រោយ រូបគេបានលេងជាង៩០នាទីទៀតក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមក្រូអាតនៅទីក្រុង Rotterdam។ រូបគេត្រូវបានដូរចេញ និងជំនួសវិញដោយខ្សែការពារស្លាបស្តាំ Carvajal នៅនាទី៩៧សម្រាប់ម៉ោងបន្ថែម១៥នាទីពីរដង។
ក្នុងវគ្គជម្រុះក្នុងពូល ក្រុមជម្រើសជាតិ អេស្ប៉ាញ ស្ថិតក្នុង ពូល A2 ដោយប្រកួត៦ លើក ឈ្នះ៣ ស្មើ២ ចាញ់១ មាន១១ពិន្ទុ ឈរនៅលេខ១។ ចំណែក្រុមជម្រើសជាតិ ក្រូអាត ស្ថិតក្នុង ពូល A1 ដោយប្រកួត៦លើក ឈ្នះ៤ ស្មើ១ ចាញ់១ មាន១៣ពិន្ទុ ឈរនៅលេខ១។ មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិ អេស្ប៉ាញបានទម្លាក់ ក្រុមជម្រើសជាតិ អ៊ីតាលី ដោយលទ្ធផល ២-១ ហើយ ក្រុមជម្រើសជាតិ ក្រូអាត បានទម្លាក់ក្រុមជម្រើសជាតិ ហូឡង់ ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផល ៤-២។

សម្រាប់កីឡាករ Jesús Navas បានបង្ហាញខ្លួនបាន ៦២៨ លើកឲ្យក្លិបក្នុងអាជីពជាកីឡាករបាល់ទាត់ដោយផ្តើមចេញពីយុវជនរបស់ក្លិប Sevilla។ រូបគេក៏ជាសមាជិកដ៏សំខាន់ដែលជួយឲ្យក្លិប Sevilla ឈ្នះពានរង្វាន់ Europa League ២០២៣ ផងដែរ។ សម្រាប់ក្លិប និងជម្រើសជាតិ Navas បានសម្រេចសមិទ្ធផលជាច្រើនក្នុងអាជីពជាកីឡាករបាល់ទាត់៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


