កីឡា
ក្រុម U19 នារីកម្ពុជាជួបនារីឡាវពាន AFF U19 Women រសៀលនេះ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងប្រកួតជាមួយក្រុមជម្រើសជាតិនារីឡាវ វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃពុធ ទី៥ ខែកក្ដដា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ីសម្រាប់ការប្រកួតបើកឆាកពានរង្វាន់ AFF U19 Women’s Championship លើកទី៣។
នេះជាលើកទី២សម្រាប់ក្រុម U19 នារីកម្ពុជាដែលបានចូលរួមប្រកួតពានរង្វាន់នារីអាយុក្រោម១៩ឆ្នាំអាស៊ាន បន្ទាប់ពីពានរង្វាន់នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ និងទើបតែរៀបចំការប្រកួតបាន៣លើកទាំងឆ្នាំ២០២៣នេះ។ លើកទី១ ក្រុមនារីកម្ពុជាបានចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២។ ពេលនោះ វគ្គសន្សំពិន្ទុក្នុងពូល៤លើក ក្រុម U19 នារីកម្ពុជាចាញ់៣ប្រកួត និងស្មើ១ប្រកួត។

ដោយឡែក ក្រុម U19 នារីឡាវទើបតែចូលរួមប្រកួតក្នុងពានរង្វាន់នេះលើកដំបូង ប៉ុន្តែកីឡាបាល់ទាត់នារីឡាវក៏មានសន្ទុះគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះជាការប្រកួតមួយដែលក្រុមកម្ពុជាត្រូវការឈ្នះដាច់ខាត និងត្រូវឈ្នះច្រើនគ្រាប់ទើបសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
AFF U19 Women’s Championship ឆ្នាំ២០២៣ ត្រូវបានបែងចែកជា៣ពូល។ ពូល A មាន៤ក្រុមគឺក្រុមខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី កម្ពុជា ឡាវ និង ទីម័រខាងកើត, ពូល B មាន៣ក្រុមគឺ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល C មាន៣ក្រុមដែរគឺ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។
ក្រុមលេខ១ក្នុងពូលទាំង៣ត្រូវឡើងទៅវគ្គពាក់កណ្តាលព្រ័ត្រ ខណៈ១ក្រុមទៀតត្រូវជ្រើសរើសយកក្រុមលេខ២ល្អបំផុតក្នុងចំណោមពូលទាំង៣។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំដែលដឹកនាំទៅប្រកួតនេះបាននិយាយថា ក្រុមរបស់លោកមានសមត្ថភាពល្អក្នុងការប្រជែងជាមួយក្រុមក្នុងពូល មានដូចជា ឡាវ ទីម័រខាងកើត និងឥណ្ឌូណេស៊ី។ លោកបានប្តេជ្ញាចិត្តនាំក្រុមឲ្យឆ្លងផុតវគ្គចែកពូល។
សម្រាប់សមាសភាពកីឡាការិនីទាំង២៣នាក់គឺត្រូវបានជ្រើសរើសមកពីក្លិបបាល់ទាត់ខេត្តសៀមរាប ភ្នំពេញក្រោន បឹងកេត វិសាខា ណាហ្គាវើល និងព្រះខ័នរាជស្វាយរៀង។ បន្ទាប់មក ក្រុម U19 នារីកម្ពុជាត្រូវប្រកួតជាមួយ ទីម័រខាងកើត នៅថ្ងៃទី៧ ខែកក្កដា និងចុងក្រោយជួបម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


