កីឡា
ក្រុម U19 នារីកម្ពុជា ប្រកួតជាមួយ ឥណ្ឌូណេស៊ី ម៉ោង៣រសៀលនេះ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) ប៉ះ ក្រុមនារីឥណ្ឌូនេស៊ី សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី២ ពានរង្វាន់ ASEAN U19 Girls’ Championship ឆ្នាំ២០២៥ វេលាម៉ោង៣រសៀលថ្ងៃនេះនៅប្រទេសវៀតណាម។

កាលពីការប្រកួតលើកទី១ ក្រុមនារីកម្ពុជា បានចាញ់ ម៉ាឡេស៊ី ដោយលទ្ធផល ០-៤ ហើយក្រុមនារី ឥណ្ឌូណេស៊ី បានចាញ់ ថៃ ដោយលទ្ធផល ១-៦ ដូច្នេះការប្រកួតនេះគឺក្រុមចាញ់ ប៉ះ ក្រុមចាញ់ ហើយក្រុមឈ្នះ ថៃ ប៉ះ ម៉ាឡេស៊ី។

ពាននារីអាស៊ានអាយុក្រោម១៩ឆ្នាំនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ប៉ុន្តែរហូតដល់ពេលនេះទើបរៀបចំការប្រកួតបាន៤លើកប៉ុណ្ណោះគិតទាំងឆ្នាំ២០២៥។ កាលពីឆ្នាំ២០១៤ ថៃធ្វើម្ចាស់ផ្ទះ ដោយក្រុមនារីថៃជាជើងឯក។ ឆ្នាំ២០២២ ឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ដោយក្រុមអូស្ត្រាលី ជាជើងឯក និងឆ្នាំ២០២៣ ធ្វើនៅឥណ្ឌូណេស៊ី ដោយថៃជាជើងឯក។

ក្រុមនារីកម្ពុជាធ្លាប់បានចូលរួមប្រកួត២លើកចុងក្រោយគឺ ឆ្នាំ២០២២ ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីស្មើ១ប្រកួត និងចាញ់៣ប្រកួត។ លើកទី២ ឆ្នាំ២០២៣ ក្រុមនារីកម្ពុជាធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទៀត បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


