Connect with us

កីឡា

ក្រុម​ U19 នារី​កម្ពុជា ប៉ះ​ ថៃ ម៉ោង​៣​រសៀល​នេះ​​ ការ​ប្រកួត​ក្នុង​ពូល​ចុង​ក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) ​ត្រូវ​ប្រកួត​ជា​មួយ ក្រុម​នារី​ថៃ​ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​​ចុង​ក្រោយ ​ពាន​រង្វាន់ ASEAN U19 Girls’ Championship ឆ្នាំ​២០២៥ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​នេះ​នៅ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ការ​ប្រកួត​លើក​ទី​១ ក្រុម​នារី​កម្ពុជា បាន​ចាញ់ ម៉ាឡេស៊ី  ដោយ​លទ្ធផល ០-៤ ហើយ​ប្រកួត​ទី២ ​ស្មើ​ក្រុម​នារី ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១-១ ខណៈ​​ថៃ ​បាន​យក​ឈ្នះ ឥណ្ឌូណេស៊ី ៦-១ និង​បន្ត​ឈ្នះ​ម៉ាឡេស៊ី ៧-១។

ពាន​នារី​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​រៀបចំ​ការ​ប្រកួត​បាន​៤​លើក​ប៉ុណ្ណោះ​គិត​ទាំង​ឆ្នាំ​២០២៥​។ កាល​ពី​ឆ្នាំ​២០១៤ ថៃ​ធ្វើ​ម្ចាស់​ផ្ទះ ដោយ​ក្រុម​នារី​ថៃ​ជា​ជើង​ឯក។ ​ឆ្នាំ​២០២២ ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ ដោយ​ក្រុម​​អូស្ត្រាលី ជា​ជើង​ឯក និង​ឆ្នាំ​២០២៣ ធ្វើ​នៅ​ឥណ្ឌូណេស៊ី ដោយ​ថៃ​ជា​ជើង​ឯក។

ក្រុម​នារី​កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ ឆ្នាំ​២០២២ ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល បន្ទាប់​ពី​ស្មើ​១​ប្រកួត និង​ចាញ់​៣​ប្រកួត។ លើក​ទី​២ ឆ្នាំ​២០២៣ ក្រុម​នារីកម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ទៀត បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត៕

តារាង​ចំណាត់​ថ្នាក់​ពូល B

  • ថៃ មាន​៦​ពិន្ទុ (ឈ្នះ​ទាំង​២​ប្រកួត)
  • ម៉ាឡេស៊ី មាន​៣​ពិន្ទុ (ឈ្នះ១ និង​ចាញ់១)
  • កម្ពុជា មាន​១​ពិន្ទុ (ស្មើ១ និង​ចាញ់១)
  • ឥណ្ឌូនេស៊ី មាន១​ពិន្ទុ (ស្មើ១ និង​ចាញ់១)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម