កីឡា
ក្រៅពីវៀតណាម និងហ្វីលីពីន មានក្រុមអាស៊ានតែ១គត់ ធ្លាប់បានលេង World Cup នារី
ពានរង្វាន់បាល់ទាត់ពិភពលោកនារី ឬ FIFA Women’s World Cup លើកទី៩ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមនាថ្ងៃទី២០ ខែកក្កដាឆាប់ៗខាងមុខនេះហើយ។ អ្វីដែលគួរឲ្យកាត់សម្គាល់ គឺឆ្នាំ២០២៣ នេះ នឹងមានវត្តមានក្រុមអាស៊ានដល់ទៅ ២ បានឡើងមកដល់ជុំផ្ដាច់ព្រ័ត្រ (វគ្គចែកពូល) ពោលគឺ វៀតណាម និងហ្វីលីពីន។
យ៉ាងណាក្ដី ក្រុមទាំង២ នេះ មិនធ្លាប់បានឡើងមកដល់ជុំនេះទេ គិតចាប់តាំងពីឆ្នាំបង្កើត ១៩៩១ មក។ ក្រុមអាស៊ានតែ ១គត់ ដែលធ្លាប់ឡើងមកលេងជុំនេះ គឺមានតែ ថៃ មួយគត់ (កាលពីឆ្នាំ ២០១៥ និង ២០១៩)។ ក្នុងការបង្ហាញខ្លួន ២ដងជាប់គ្នានោះ (ពានរង្វាន់ធ្វើឡើង ៤ឆ្នាំម្ដង) ថៃ មិនអាចឆ្លងផុតវគ្គចែកពូលនោះទេ ដោយរកបាន ៣ពិន្ទុ ឈរលេខ៣ ក្នុងពូលជាមួយអាល្លឺម៉ង់ ន័រវែស កូឌីវ័រ កាលពីឆ្នាំ២០១៥ និងរកមិនបានពិន្ទុសោះ ក្នុងពូលជាមួយអាមេរិក ស៊ុយអែត ស៊ីលី កាលពីឆ្នាំ២០១៩។

សម្រាប់ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅប្រទេសអូស្រ្ដាលី និងនូវែលសេឡង់នេះវិញ ថៃ ឆ្លងមិនផុតវគ្គជម្រុះនោះទេ ខណៈ វៀតណាម និងហ្វីលីពីន បានឆ្លងផុត ក្នុងនាមជាក្រុមអាស៊ី ទាំង ៦។
ហ្វីលីពីន ស្ថិតនៅក្នុងពូល A ទល់នឹងក្រុមម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស និងស្វីស ខណៈ វៀតណាម ស្ថិតក្នុងពូល E ជាមួយក្រុមម្ចាស់ជើងឯក ៤ សម័យអាមេរិក ហូឡង់ និងព័រទុយហ្គាល់។
FIFA Women’s World Cup 2023 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣៕


អត្ថបទ៖ ផា រតនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


