កីឡា
គូសងសឹក កម្ពុជា-ថៃ ដែលអ្នកគាំទ្ររង់ចាំអស់រយៈពេល ១០ ឆ្នាំ
អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ត្រូវជួបតទល់អ្នកប្រដាល់ថៃ ឆាងភឿក ចេស្ដា ក្រោយរង់ចាំអស់រយៈពេល ១០ឆ្នាំ នៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន (Techo Santepheap Kun Khmer World Champion) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវី វេលាម៉ោង ៧ យប់។

កីឡាករទាំង ២ ធ្លាប់ជួបគ្នាកាលពី ១០ ឆ្នាំមុន ដោយកីឡាករ រឿង សោភ័ណ្ឌ ចាញ់ដោយសាររងរបួសដៃ បន្ទាប់ពីការកាច់ផ្ដួលពីកីឡករថៃ ឆាងភឿក ចេស្ដា។ នេះជាជំនួបសងសឹកដ៏គួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំអស់រយៈពេលជាយូរ។
មុនប៉ះចេស្ដានៅពេលនេះ រឿង សោភ័ណ្ឌ ឡើងដៃខ្លាំងមែនទែន ដោយឈ្នះអ្នកប្រដាល់អ៊ីតាលី កាលពីថ្ងៃទី២ ខែកក្កដា បន្ទាប់ពីឈ្នះមេដាយមាសស៊ីហ្គេម ជូនជាតិកាលពីខែឧសភា។

ចំណែក ឆាងភឿក ចេស្ដា ក៏មិនធម្មតាដែរ។ កីឡាករថៃរូបនេះ ជាអ្នកប្រដាល់ធន់ខ្លាំង និងមានបទពិសោធប្រកួតនៅទឹកដីកម្ពុជាជាច្រើនលើក ដោយប៉ះជើងខ្លាំងជាច្រើន ដូចជា កែវ រំចង់, ឡៅ ចន្ទា្រ និង ពេជ្រ សីហា ជាដើម។
មុនការប្រកួតមកដល់ កីឡាករដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បាននិយាយថា៖ «ខ្ញុំនឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ហើយសូមឲ្យកីឡាករថៃបញ្ចេញឲ្យអស់ពីសមត្ថភាពដូចគ្នា បើមានឱកាសផ្ដួលគូប្រកួត ខ្ញុំនឹងផ្ដួលតែបើអត់មានឱកាសខ្ញុំវ៉ៃតាមធម្មតា»៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង