កីឡា
យប់នេះ ជប៉ុន ប៉ះម្ចាស់ផ្ទះ ប៉ូឡូញ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទះពិភពលោក
ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s Nations League ឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅប្រទេសប៉ូឡូញ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមខ្លាំងប្រចាំអាស៊ីតែមួយគឺជប៉ុនត្រូវតទល់នឹងម្ចាស់ផ្ទះប៉ូឡូញនឹងធ្វើឲ្យមានការពិបាកខ្លាំងបំផុតសម្រាប់ក្រុមពីតំបន់អាស៊ី ដោយសារកាលវគ្គសន្សំពិន្ទុក្នុងពូល ប៉ូឡូញបានយកឈ្នះជប៉ុនដោយលទ្ធផល៣-០ ម្តងហើយ។ ដូច្នេះបូករួមទាំងអ្នកគាំទ្រជាម្ចាស់ផ្ទះផងនោះរឹតតែធ្វើឲ្យជប៉ុនពិបាកផ្លូវចិត្ត។
មួយគូទៀត ក្រុមខ្លាំងសហរដ្ឋអាមេរិក ត្រូវប៉ះក្រុមខ្លាំងនៅអឺរ៉ុបគឺ អ៉ីតាលី។ គូនេះច្បាស់ណាស់ពិតជាតាតតឹងខ្លាំង និងមិនអាចមើលស្រាលគ្នាបានទេ។
កាលវគ្គ៨ក្រុមចុងក្រោយ ជប៉ុន បានយកឈ្នះ ស្លូវ៉ានី ដោយលទ្ធផល ៣-០។ ប៉ូឡូញបានយកឈ្នះប្រេស៊ីល៣-០ដែរ ខណៈសហរដ្ឋអាមេរិកបានយកឈ្នះ បារាំង ៣-២ និងអ៉ីតាលីបានយកឈ្នះអាហ្សង់ទីន ៣-០។

ក្រុមដែលទទួលបានជ័យជម្នះនារាត្រីនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯកពិភពលោក ខណៈក្រុមចាញ់នឹងប្រកួតគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


