កីឡា
ក្រុម Al Nassr បង្កើតប្រវត្តិសាស្ត្រដំបូងឡើងវគ្គផ្តាច់ព្រ័ត្រក្នុងពាន Arab Cup ជួប Al Hilal (វីដេអូ)
ក្រុម Al Nassr FC បានបង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Championship Cup ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុម Al Shorta ដោយលទ្ធផល ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ។

ការប្រកួតពិតរវាង Al Shorta និង Al Nassr FC ពិតជាតឹងតែងខ្លាំងមែនទែន ដោយសារ Al Shorta បានការពារយ៉ាងល្អមែនទែន បើទោះបីជាក្រុមដែលដឹកនាំដោយប្រធានក្រុម Ronaldo សម្រុកយ៉ាងណាក៏ដោយ។
ផ្ទុយទៅវិញ Al Shorta បានវាយបកម្តងម្កាលក៏គ្រោះថ្នាក់។ ដល់នាទី៧៥ ទើបអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ Al Nassr FC ដែលប្រធាន Ronaldo ស៊ុតបានសម្រេចដើម្បីនាំមុខ ១-០។ បន្ទាប់ពីដៃគូនាំមុខ Al Shorta ទទួលបានឱកាសបាល់ដាច់មាត់ទៅហើយ ប៉ុន្តែអ្នកចាំទី Al Nassr FC សង្គ្រោះបាល់បានជោគជ័យ។

ចំណែកក្រុម Al Hilal ទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ លើក្រុម Al Shabab បើទោះបីជាសមាជិករបស់ខ្លួន១រូបត្រូវបានពិន័យកាតក្រហម។ Al Hilal បើកការនាំមុខ ១-០ នៅនាទីទី៩ដោយកីឡាករ Kanno ប៉ុន្តែសមាជិករបស់ខ្លួន Muaiouf ទទួលបានកាតក្រហមនៅនាទីទី២៥ដើម្បីចេញពីលាន។
ទោះបីជាសមាជិកសល់តែ១០រូប ក៏ Al Hilal នៅតែបន្តធ្វើបានល្អដោយរកបាន១គ្រាប់ទៀតដោយកីឡាករ Malcom នៅនាទីទី៤៥+៣។ នៅវគ្គទី២ Al Shabab វាយបកបាន១គ្រាប់វិញដោយកីឡាករ Guellar នៅនាទី៥៦ ដើម្បីតាមពីក្រោយ ២-១។ យ៉ាងណា ជិតចប់ការប្រកួតកីឡាករ Hamdan ស៊ុតបាន១គ្រាប់ជួយឲ្យ Al Hilal ទទួលបានជ័យជម្នះ ៣-១។
ដូច្នេះនៅវគ្គផ្តាច់ព្រ័ត្រ ក្រុម Al Nassr FC ជួប Al Hilal នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

តារាជើងស៊ុត Ronaldo បានក្លាយជាកីឡាករល្អប្រចាំការប្រកួតកាលពីយប់មិញ និងជាកីឡាកររកបានគ្រាប់បាល់នាំមុខគេ (៤គ្រាប់) ខណៈ Kamrim Benzima រកបាន៣គ្រាប់ ប៉ុន្តែក្រុមរបស់ខ្លួនបានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយបាត់ហើយ។
នេះជាលើកដំបូងដែល Al Nassr FC បានឡើងដល់វគ្គផ្តាច់ព្រ័ត្រចចាប់តាំងពីពានរង្វាន់ធំប្រចាំតំបន់អារ៉ាប់មួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ខណៈ Al Hilal ធ្លាប់ឈ្នះជើងឯកពីរដង ឆ្នាំ១៩៩៤ ១៩៩៥ និងជើងឯករងពីរដង ឆ្នាំ១៩៨៩ ២០១៩៕

វីដអូហាយឡាយ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង