កីឡា
ព្រឹកនេះ ក្រុមកម្ពុជាចេញទៅប៉ាគីស្ថានដើម្បីប្រកួតជើងទី២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចេញដំណើរទៅប្រទេសប៉ាគីស្ថាន ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលជាពេលវេលាបុណ្យភ្ជុំបិណ្ឌដើម្បីប្រកួតជាមួយម្ចាស់ផ្ទះ ជើងទី២ ថ្ងៃទី១៧ ខែតុលា វគ្គជម្រុះជុំទី១ ជើងឯកពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026)។

ការប្រកួតជើងទី១ កាលពីថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រុមម្ចាស់ផ្ទះកម្ពុជាបានគ្រប់គ្រងលើការប្រកួតស្ទើរទាំងស្រុង ប៉ុន្តែមិនអាចទម្លាយសំណាញ់ទី១របស់ប៉ាគីស្ថានបានឡើយ។ ថ្វីបើគ្រប់គ្រងបាល់ភាគច្រើនមែន តែកម្ពុជាមិនបានបង្កើតឱកាសគ្រោះថ្នាក់ លើកបាល់ឆ្វេង-ស្តាំង និងស៊ុតមុខទីរបស់ប៉ាគីស្ថានទេ។

លទ្ធផល ០-០ កាលពីជើងទី១ជាអំណោយផលរបស់ប៉ាគីស្ថានដែលមិនធ្លាប់ឈ្នះកម្ពុជាក្នុងស្វែងរកជ័យជម្នះលើកដំបូងនៅទឹកដីរបស់ខ្លួន។ ផ្ទុយទៅវិញ កម្ពុជាត្រូវផ្លាស់ប្តូរទម្រង់លេង និងកីឡាករឲ្យបានច្រើន ទើបអាចមានលទ្ធផលប្រែប្រួល។ បើរក្សាដូចទម្រង់លេងកាលជើងទី១គឺនឹងយ៉ាប់របស់ប៉ាគីស្ថាន។

ចំណុចខ្សោយធំបំផុតរបស់កម្ពុជាគឺការលេងនៅតំបន់ជួរមុខទាំងបម្រើ និងប្រយុទ្ធដែលគ្មានប្រសិទ្ធភាព។ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធ Privat អាចនឹងជួយកម្ពុជា ប្រសិនបើរូបគេអាចលេងនៅជើងទី២។

ប្រសិនម្ចាស់ផ្ទះប៉ាគីស្ថានព្យាយាមលេងបុកខុសប្លែកពីការលេងនៅទឹកដីកម្ពុជា នោះកម្ពុជានឹងអាចរកគ្រាប់បាល់បានក្នុងជើងទី២៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


