កីឡា
លោក Oleg ៖«ប៉ះព្រះខ័នរាជស្វាយរៀងត្រូវហ៊ានលេង បើមិនហ៊ាន កុំចូលទីលានល្អជាង»
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីប្រកួតក្នុងសប្តាហ៍ទី១១នៃលីគកំពូលកម្ពុជា២០២៣-២៤ជាមួយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងដែលមិនទាន់ស្គាល់បរាជ័យក្នុង១០សប្តាហ៍កន្លងទៅ។

បុរសញ្ញាតិអ៊ុយក្រែនបានយល់ឃើញថា សម្រាប់ការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងនៅពេលខាងមុខនេះគឺជាការប្រកួតដ៏លំបាកបំផុតមួយសម្រាប់ក្រុម លោក ប៉ុន្តែលោកបានប្រាប់កូនក្រុមឲ្យហ៊ានលេងដោយមិនខ្លាចចាញ់ឡើយ។ ជាពិសេសត្រូវហ៊ានលេងគ្រប់គ្រងបាល់ឲ្យច្រើនពោលគឺមិនបណ្តោយឲ្យព្រះខ័នរាជស្វាយរៀងលេងតាមចិត្តនោះទេ។

លោក Oleg Starynskyi បានលើកឡើងថា ៖«នេះជាការលេងនៅដីរបស់យើង អីចឹងខុសប្លែកគ្នាហើយធៀបនឹងជើងទី១។ ពួកគេជាក្រុមពូកែលេងគ្រប់គ្រងបាល់ លេងបុកខ្លាំង ដូចយើងដែរ។ យើងត្រូវតែហ៊ានលេង យើងត្រូវតែគ្រប់គ្រងបាល់ ជាពិសេសត្រូវផ្តោតអារម្មណ៍លើការសម្រុកឲ្យបានច្រើនដើម្បីបង្កើតឱកាសរកគ្រាប់បាល់»។

«ខ្ញុំសង្កេតមើលការប្រកួតកន្លងមករបស់ព្រះខ័នរាជស្វាយរៀង ក្រុមមួយចំនួនអត់សូវហ៊ានលេងជាមួយព្រះខ័នរាជស្វាយរៀងទេ។ ពួកគេលេងការពារច្រើន ព្យាយាមលេងការពារ តែចុងបញ្ចប់នៅតែរបូតគ្រាប់បាល់ដដែល។ ខ្ញុំគិតថា បើលេងរបៀបនេះ មិនបាច់ចូលទីលានល្អជាង។ យើងត្រូវតែហ៊ានលេងជាមួយគេ។ យើងត្រូវតែគ្រប់គ្រងការប្រកួតឲ្យបានច្រើន បង្កើតឱកាស និងរកគ្រាប់បាល់»។

តាមការគ្រោងទុក ភ្នំពេញក្រោនត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាសប្តាហ៍ទី១១នៃលីគកំពូលកម្ពុជា។ កាលពីជើងទី១ ភ្នំពេញក្រោនចាញ់ព្រះខ័នរាជស្វាយរៀង ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ១០ប្រកួតកន្លងទៅរបស់ ព្រះខ័នរាជស្វាយរៀងគឺឈ្នះទាំង១០ប្រកួត ខណៈភ្នំពេញឈ្នះ៧ ស្មើ១ និងចាញ់២៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


