កីឡា
សៀង ចន្ធា ត្រឡប់មកសម្រាកនៅកម្ពុជាក្រោយជួយ Al Shahaniya ឈរកំពូលតារាង
ខ្សែប្រយុទ្ធ សៀង ចន្ធា បានវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញដើម្បីសម្រាកវិស្សមកាល ដោយសារលីគលំដាប់ទី២ ប្រទេសកាតារសម្រាកជាងមួយខែ។ ស្របពេលរូបគេមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាត្រៀមជួបក្រុមកាតារចុងខែនេះ។

សៀង ចន្ធា ជាកីឡាករដំបូងរបស់កម្ពុជា ដែលបានផ្លាស់ទៅលេងនៅប្រទេសកាតារជាមួយក្លិប Al Shahaniya តាមរយៈខ្ចីជើងពីក្លិបបឹងកេតមួយរដូវកាល។ រូបគេក៏ជាចំណែកដ៏សំខាន់មួយជួយឲ្យក្រុមទទួលបានជោគជ័យល្អ និងឈរនៅចំណាត់ថ្នាក់លេខ១បណ្ដោះអាសន្ន ដោយឆ្លងកាត់៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ខណៈនៅសល់៦ប្រកួតទៀត ដើម្បីកាត់សេចក្តីក្នុងឱកាសឡើងទៅលេងនៅលីគលំដាប់ទី១ របស់ប្រទេសកាតារ រដូវកាលក្រោយ។
កីឡាកររូបនេះបានធ្វើដំណើរមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ការវិលមកកាន់ប្រទេសកម្ពុជាវិញអាចថាជាពេលវេលាល្អមួយសម្រាប់រូបគេឈប់សម្រាកនៅទឹកកំណើត។

Al Shahaniya ដែលធ្លាប់ឈ្នះជើងឯកលីគទី២រដូវកាលឆ្នាំ ២០១៧-១៨ បានឡើងលេងលីគកំពូលនៅរដូវកាលបន្ទាប់។ ចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលកាតារ ពួកគេបញ្ចាប់នៅចំណាត់ថ្នាក់លេខ៧ ដោយប្រកួត២២លើក ឈ្នះ៧ ស្មើ៦ ចាញ់៩ មាន២៧ពិន្ទុ ប៉ុន្តែក្នុងរដូវកាលបន្ទាប់ឆ្នាំ ២០១៩-២០ ពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ១២ ដោយប្រកួត២២លើក ឈ្នះ២ ស្មើ១០ ចាញ់១០ មាន១៦ពិន្ទុ ហើយត្រូវធ្លាក់ទៅលេងលីគទី២៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


