Connect with us

កីឡា

ក្រោយជួយវិសាខាឈ្នះជើងឯក គួន ម៉ុម បន្តផ្តោតលើព្រឹត្តិការណ៍ធំមួយទៀត

បានផុស

នៅ

ក្រុម​បាល់ទះ​វិសាខា​បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ Special Volleyball Cup ឆ្នាំ​២០២៤ វិញ្ញាសា​៤​ទល់​៤ បន្ទាប់​ពី​​បាន​ឈ្នះ​ក្រុម​ក្រសួង​​កីឡា​បាល់ទះ​មហា​ផ្ទៃ (B) ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួន ម៉ុម កីឡាករ​ឆ្នើម​របស់​វិសាខា​ បាន​លើក​ឡើង​ថា ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​នេះ​ប្រៀប​ដូច​ជា​ការ​លុប​បំបាត់​ភាព​ចង្រៃ​ដែល​​វិសាខា​ខក​ខាន​ពីរ​លើក​កន្លង​មក។ វិសាខា​បាន​​​បាត់​បង់​ពាន​រង្វាន់​ធំ​ពីរ​គឺ​ឆ្នាំ​២០២៣​បាន​ចាញ់​ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ ស សុខា ដោយ​លទ្ធផល ២-៣ និង​ដើម​ឆ្នាំ​២០២៤ ពួក​គេ​បាន​ចាញ់ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ វគ្គ​ផ្តាច់​ព្រ័ត្រ លីគ​បាល់ទះ​កំពូល​កម្ពុជា​រដូវ​កាល​ដំបូង​ដោយ​លទ្ធផល ២-៣។

បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​បាល់ទះ Special Volleyball Cup ក្រុម​វិសាខា​មាន​ភារកិច្ច​សំខាន់​មួយ​ទៀត​គឺ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Win+ Streak Volleyball​ Invitational​ (WSVI) នៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលមាន៨ក្រុមចូលរួម។

តាម​ការ​ឲ្យ​ដឹង​ពីលោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​​ជា​មន្ត្រី​របស់​ក្លិប​បាល់ទះ​វិសាខា​បាន​​​ឲ្យ​ដឹង​ថា លោក​គ្រោង​នាំ​ចូល​កីឡាករ​លំដាប់​ពិភព​លោក​ដើម្បី​ពង្រឹង​វិសាខា​​​ត្រៀម​ទៅ​ប្រកួត​នៅ​កោះ​តៃវ៉ាន់។ ពាន​រង្វាន់​តៃវ៉ាន់​គឺ​ជា​ការ​អញ្ជើញ​ពី​ក្លិប​នៅ​ទី​នោះ ដូច្នេះ​ការ​ចុះ​ឈ្មោះ​កីឡាករ​ចូល​រួម​ប្រកួត​ដោយ​សេរី និង​មិន​កំណត់​កម្រិត​តំបន់​អាស៊ី​ ឬ​ពិភព​លោក​ទេ។

ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ដែរ គួន ម៉ុម បាន​ប្រាប់​ថា ៖«សម្រាប់ដំណឹង​នេះ​​ពិត​ប្រាកដ ប៉ុន្តែ​មិន​​ទាន់​ដឹង​ថា ពួក​គាត់​អាច​មក​ដល់​ថ្ងៃ​ណា។ ឮ​ដំណឹង​ថា កីឡាករ​បារាំង លំដាប់ A របស់​បារាំង​មក។ បើ​បាន​ពួក​គាត់​មក​តាម​ការ​គ្រោង​ទុក ខ្ញុំ​សង្ឃឹម​១០០​ថា ក្រុម​វិសាខា​នឹង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម