កីឡា
យប់នេះ ជប៉ុន សងសឹក កាណាដា បាល់ទះជើងឯកពិភពលោក VNL 2024
ការប្រកួតបាល់ទះជើងឯកពិភពលោក 2024 FIVB Men’s Volleyball Nations League ចាប់ផ្តើមវគ្គ៨ក្រុមចុងក្រោយ នៅយប់ថ្ងៃទី២៧ ខែមិថុនា នេះហើយ បន្ទាប់ពីសម្រាករយៈពេល៥ថ្ងៃក្រោយពេលការប្រកួតវិលជុំសន្សំពិន្ទុបានបញ្ចប់។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅយប់ថ្ងៃទី២៧ ខែមិថុនា មាន២គូគឺជាការប៉ះគ្នារវាងក្រុមជម្រើសជាតិជប៉ុន និងកាណាដា ហើយ ប៉ូឡូញ ប៉ះ ប្រេស៊ីល។ នៅថ្ងៃទី២៨ ខែមិថុនា មាន២គូទៀតគឺ ស្លូវេនី ប៉ះ អាហ្សង់ទីន និង អ៉ីតាលី ប៉ះ បារាំង។
កាលវគ្គវិលជុំសន្សំពិន្ទុ ជប៉ុនធ្វើបានល្អមែនទែនដោយស្ថិតនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាងដែលមាន១៦ក្រុមជម្រើសជាតិ បន្ទាប់ពីឈ្នះ៩ប្រកួត និងចាញ់៣ប្រកួត រកបាន២៧ពិន្ទុ។ ក្នុងចំណោមបរាជ័យទាំង៣លើក ជប៉ុន បានចាញ់ កាណាដា ដោយលទ្ធផល ២-៣ ដូច្នេះជាឱកាសដែលជប៉ុនត្រូវសងសឹកវិញហើយដើម្បីរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Men’s Volleyball Nations League ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ដែលក្រុមបាល់ទះជម្រើសជាតិខ្លាំងទូទាំងពិភពលោកចូលរួមប្រកួត។ ជប៉ុនធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០២៣កន្លងទៅ និងទទួលបានមេដាយសំរិទ្ធ បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំង អ៉ីតាលី ដោយលទ្ធផល ៣-២។

ការប្រកួតរវាង ជប៉ុន និង កាណា ប្រហែលជាម៉ោង១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសប៉ូឡូញ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


