កីឡា
កីឡាករព្រះខ័នរាជស្វាយរៀងជាប់ជម្រើសជាតិច្រើនជាងគេ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានចេញបញ្ជីឈ្មោះជាផ្លូវការហើយដើម្បីប្រកួតជាមួយ ស្រីលង្កា វគ្គជម្រុះ AFC Asian Cup ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា និងជើងទី២ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងចំណោមកីឡាករទាំង២៣នាក់មានកីឡាករមកពីក្លិបផ្សេងគ្នា។ ក្លិបព្រះខ័នរាជស្វាយរៀងដែលកំពុងពេញល្អទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុកមានកីឡាករជាប់ជម្រើសជាតិច្រើនជាងគេគឺ៩នាក់។

បន្ទាប់មក វិសាខា មានកីឡាករជាប់ជម្រើសជាតិ៧នាក់ ភ្នំពេញក្រោនមាន៤នាក់ បឹងកេត២នាក់ អាយអេសអាយដង្កោសែនជ័យ១នាក់ និងក្លិបនូវែលហ្សេឡង់ Melville United ១នាក់។

កីឡាករសញ្ជាតិខ្មែរ៣រូបគឺខ្សែការពារ មីហ៊្សូណ ហ៊ីការ៉ុ របស់ព្រះខ័នរាជស្វាយរៀង ខ្សែការពារ កាន់ ម៉ូ របស់វិសាខា និងខ្សែបម្រើ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន ព្រមទាំងយុវជនអាយុ១៧ឆ្នាំ លឹម លោកាថុង នៅប្រទេសនូវែលហ្សេឡង់។
ព្រះខ័នរាជស្វាយរៀង
- អ្នកចាំទី៖ វីរៈ ដារ៉ា
- ខ្សែការពារ៖ សឿយ វិសាល
- ខ្សែការពារ៖ សារ៉េត គ្រីយ៉ា
- ខ្សែការពារ៖ មីហ៊្សូណូ ហ៊ីការ៉ុ
- ខ្សែបម្រើ៖ ធារី ចន្ថាប៊ីន
- ខ្សែបម្រើ៖ ថេឡរ នីកូឡាស់
- ខ្សែបម្រើ៖ គឹម សុខយុទ្ធ
- ខ្សែប្រយុទ្ធ៖ ញាណ សុស៊ីដាន
- ខ្សែប្រយុទ្ធ៖ មិន រតនៈ
វិសាខា
- អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ
- ខ្សែការពារ៖ កាន់ ម៉ូ
- ខ្សែការពារ៖ ស៊ិន សុផាណាត់
- ខ្សែការពារ៖ អ៊ុក សុវណ្ណ
- ខ្សែបម្រើ៖ ស៊ិន សុវណ្ណមករា
- ខ្សែប្រយុទ្ធ៖ ផាន សុផេន
- ខ្សែប្រយុទ្ធ៖ សារ ទី
ភ្នំពេញក្រោន
- ខ្សែការពារ៖ អ៊ន ចាន់ប៉ូលីណ
- ខ្សែការពារ៖ យ៉ើ ម៉ូស្លីម
- ខ្សែបម្រើ៖ យូឌៃ អូកាវ៉ា
- ខ្សែប្រយុទ្ធ៖ លឹម ពិសុទ្ធ
បឹងកេត
- អ្នកចាំទី៖ ថា ច័ន្ទឬទ្ធី
- ខ្សែបម្រើ៖ ណុប ដេវីត
អាយអេសអាយ ដង្កោសែនជ័យ
- ខ្សែប្រយុទ្ធ៖ ហាវ សុខនេត្រ
ក្លិប Melville United
- ខ្សែបម្រើ៖ លឹម លោកាថុង
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ