Connect with us

កីឡា

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​១៧​ឆ្នាំ (U17) ​ទទួល​បាន​ជ័យជម្នះ​លើ​ ក្រុម​យុវជន​ម៉ាកាវ ដោយ​​លទ្ធផល  ១-០ ដើម្បី​រក​​បាន​៣​ពិន្ទុ​បន្ថែម វគ្គ​សន្សំ​ពិន្ទុ ​ក្នុង​ពូល B ពាន AFC U17 Asian Cup 2025។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ជ័យជម្នះលើក​ទី២​សម្រាប់​ក្រុម​យុវជន​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី១​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​បង់ក្លាដែស ដោយ​លទ្ធផល ១-០ ដូច្នេះ​ម្ចាស់​​ផ្ទះ​កម្ពុជា​មាន​៦​ពិន្ទុ​ឈរ​លើ​កំពូល​តារាង ហើយ​លេខ​២ ក្រុម​អាហ្វហ្គានីស្ថាន មាន​៣​ពិន្ទុ ទើប​បាន​១​ប្រកួត​ ខណៈ​ហ្វីលីពីន លេខ​៣​មាន​៣​ពិន្ទុ ក្រោយ​ឈ្នះ​១ និង​ចាញ់​១ ហើយ​ម៉ាកាវ ស្ថិត​នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ។

ក្រុម​លេខ​១​ក្នុង​ពូល​នឹង​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ​២០២៥ ហើយ​ក្រុម​លេខ​២​ត្រូវ​អ៊ុត​មើល​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ល្អ​បំផុត​​ចំនួន​៥​ក្រុម​ក្នុង​ចំណោម​ពូល​ទាំង​១០។

ពិន្ទុ​បណ្តោះ​អាសន្ន​ពូល B

  1. កម្ពុជា មាន​៦​ពិន្ទុ (​២​ប្រកួត)
  2. អាហ្វហ្គានីស្ថាន មាន​៣​ពិន្ទុ (១​ប្រកួត)
  3. ហ្វីលីពីន មាន​៣​ពិន្ទុ (ឈ្នះ១ និង​ចាញ់១)
  4. ម៉ាកាវ មាន​០ពិន្ទុ (ចាញ់​ទាំង​២​ប្រកួត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម