Connect with us

កីឡា

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

បានផុស

នៅ

ការ​​ប្រកួត​លីគ​បាល់ទាត់​នារី​រដូវ​កាល​២០២៤-២៥ ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​៤​រសៀល ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រវាង​ក្រុម​ការពារ​តំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន ជា​មួយ វិសាខា នៅ​ស្តាត​ចាស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ទាំង​ពីរ​ជើង ក្រុម​ការពារតំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ក្រុម​នារី​ភ្នំពេញ​​ក្រោន បាន​ចាញ់​តែ​១​ដង​គឺ ចាញ់ វិសាខា ដោយ​លទ្ធផល ២-១ ក្នុង​ជើង​ទី១​ ប៉ុន្តែ​ជើង​ទី២បាន​យក​ឈ្នះ​វិសាខា វិញ​ដោយ​លទ្ធផល ៤-០។ ដូច្នេះ​ភ្នំពេញ​ក្រោន ឈ្នះ​១៦ ស្មើ១ និង​ចាញ់១ រក​បាន​​៤៩​ពិន្ទុ ឈរ​​នៅ​កំពូល​តារាង​ដើម្បី​រង់​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ។

វិសាខា បាន​ចាញ់​២​ដងក្នុង​ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​​គឺ​ចាញ់​ភ្នំពេញ​ក្រោន និង​ចាញ់​ ណាហ្គាវើលដ៍ ប៉ុន្តែ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ទាំង​ពីរ​នេះ​​ដែរ។ ពួក​គេ​​បាន​ឈ្នះ​១៤ ស្មើ​២ និង​ចាញ់​២ រក​បាន​៤៤​ពិន្ទុ ឈរ​លេខ​២ ដើម្បី​រង់​ចាំ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​ខ្វែង​៤​ក្រុម​ចុង​ក្រោយ ក្រុម​នារី​ណាហ្គាវើលដ៍​ដែល​ជា​ក្រុម​លេខ​៣​​ បាន​យក​ឈ្នះ​ក្រុម​លេខ​៤ នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប ក្រុម​នារី​វិសាខា។ វិសាខា បាន​យក​ឈ្នះ​ដោយ​ប៉េណាល់​ទី​កាត់​សេចក្តី ៤-៣ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ភ្នំពេញ​ក្រោន។

ក្រុម​នារី​ភ្នំពេញ​ក្រោន ជា​ក្រុម​ដែល​មាន​បទ​ពិសោធ​ច្រើន និង​សំបូរ​កីឡាការិនី​ល្អ​ៗ​មាន​ដូច​ជា​​អ្នក​ចាំទី អ្នក​ចាំទី ជា ហ្វារីយ៉ា, សឿន វិផា, ពឿន គន្ធា និងកីឡាការី​ជប៉ុន Miki។ ចំណែក​ក្រុម​នារី​វិសាខា​ទើប​ត្រូវ​បាន​បង្កើត​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែ​មាន​កីឡាការិនី​ល្អ​ៗ​ច្រើន​ដូច​ជា អ្នក​ចាំទី ពេញ បូរ៉ាវី, ខ្សែ​ការពារ ជា ស្រីឡាស និង ភឿង ស្រីភ័ស្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម