កីឡា
ក្រុមនារីភ្នំពេញក្រោន កំពុងឈរលេខ១ក្នុងលីគ ដោយ ២ ប្រកួតស៊ុតដៃគូ ៣០ គ្រាប់
ការប្រកួតបាល់ទាត់លីគកំពូលនារីកម្ពុជា Cambodian Women’s League បានបញ្ចប់សប្តាហ៍ទី ២ ហើយ ខណៈក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន កំពុងធ្វើបានល្អជាងគេ ដោយឈរនៅកំពូលតារាង និងកំពុងមានគ្រាប់ចំណេញក្នុងដៃដល់ ៣០ គ្រាប់ បន្ទាប់ពីសប្តាហ៍ទី១ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-០។

កាលពីថ្ងៃសៅរិ៍ ទី ៧ ខែ មិថុនា ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន បានយកឈ្នះលើក្រុម សមាគមបាល់ទាត់ខេត្តកណ្តាល ក្នុងលទ្ធផលយ៉ាងចាស់ដៃ ២៧ ទល់នឹង ០ និងមួយគូទៀត ក្រុមវិសាខា បានយកឈ្នះលើក្រុម សមាគមក្លិបបាល់ទាត់ មីស្ទើរលេង ក្នុងលទ្ធផល ៣-០។

ដោយឡែកលទ្ធផលការប្រកួតនៅថ្ងៃ អាទិត្យ ទី ៩ វិញ ក្រុមណាហ្គាវើលដ៍ បានយកឈ្នះលើក្រុម សៀមរាប ក្នុងលទ្ធផល ៤-០ និង ព្រះខ័នរាជស្វាយរៀង បានស្មើគ្នាជាមួយ បឹងកេត ក្នុងលទ្ធផល ២-២។

គួរបញ្ជាក់ថា ក្រោយឆ្លងកាត់ ២ ប្រកួតកន្លង ក្រុមភ្នំពេញក្រោន បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងមាន ៦ ពិន្ទុពេញ ស្មើគ្នាជាមួយក្រុមលេខ ២ វិសាខា។ រីឯសមាគមក្លិបបាល់ទាត់ មីស្ទើរលេង ឈរនៅលេខរៀងទី ៣, ក្រុមណាហ្គាវើលដ៍ ឈរនៅលេខរៀងទី ៤, បឹងកេត ឈរនៅលេខរៀងទី ៥, ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី ៦, ក្រុមសៀមរាប ឈរនៅលេខរៀងទី ៧ និងចុងក្រោយ សមាគមបាល់ទាត់ខេត្តកណ្តាល ឈរនៅលេខរៀងទី ៨៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


