កីឡា
វិសាខា ត្រូវការឈ្នះទាំង២ប្រកួត តេជោលីគ ជុំទី២ ទើបឡើងវគ្គ៤ក្រុម
បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នាកាលពីសប្តាហ៍មុន ក្រុមបាល់ទះវិសាខា ត្រូវការឈ្នះទាំង២ប្រកួតសម្រាប់សប្តាហ៍ចុងក្រោយពានរង្វាន់តេជោលីគ ជុំទី២ នៅថ្ងៃសៅរ៍-អាទិត្យ ទី១៥-១៦ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតវគ្គ៦ក្រុមចុងក្រោយ ក្នុងជុំទី២កាលពីសប្តាហ៍មុន វិសាខា រកមិនបានពិន្ទុសោះ បន្ទាប់ពីចាញ់ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយលទ្ធផល ០-៣, ចាញ់ បញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ១-៣ និងបន្តចាញ់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ១-៣។
វិសាខា ស្ថិតនៅតំបន់កាត់ចេញគឺលេខ៥ ដូច្នេះត្រូវការឈ្នះទាំង២លើកក្នុងសប្តាហ៍ចុងក្រោយនេះទើបមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ។ ២ប្រកួតចុងក្រោយ ពួកគេត្រូវប៉ះ កងពលធំអន្តរាគមន៍លេខ៣ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈនេះ និងចុងក្រោយប៉ះក្រុមខ្លាំង ក្រសួងមហាផ្ទៃ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។

ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមក្រសួងមហាផ្ទៃ និងក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធានាកៅអីឡើងវគ្គ៤ក្រុមចុងក្រោយហើយ។
ដូច្នេះនៅសល់តែ បញ្ជាការដ្ឋានអង្គរក្ស វិសាខា និងកងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវមាន១ក្រុមឡើងវគ្គបន្ត ខណៈ២ក្រុមត្រូវធ្លាក់ចេញ៕
តារាងពិន្ទុ សប្តាហ៍ទី១ ជុំទី២
- ក្រុមខេត្តស្វាយរៀង មាន៩ពិន្ទុ (ឈ្នះ៣ប្រកួត)
- ក្រុមក្រសួងមហាផ្ទៃ មាន៩ពិន្ទុ (ឈ្នះ៣ប្រកួត)
- ក្រុមរាជធានីភ្នំពេញ មាន៦ពិន្ទុ (ឈ្នះ២ ចាញ់១)
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស មាន៣ពិន្ទុ (ឈ្នះ១ ចាញ់២)
- ក្រុមវិសាខា មាន០ពិន្ទុ (ចាញ់៣ប្រកួត)
- ក្រុមកងពលធំអន្តរាគមន៍លេខ៣ មាន០ពិន្ទុ (ចាញ់៣ប្រកួត)
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


