កីឡា
ស៊ុយ ខន ប្រាប់ថា ឥឡូវលែងហានស្រមៃពានឯកត្តជន
កីឡាករវាយផ្តាច់ជំនាញដៃឆ្វេងរបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ស៊ុយ ខន លែងហានស្រមៃចង់បានពានរង្វាន់ឯកត្តជនដូចកាលពីមុនទៀតហើយ ដោយបានត្រឹមតែបង្ហាញសមត្ថភាពលើទីលានជួយឲ្យក្រុមទទួលបានជោគជ័យគឺគ្រប់គ្រាន់ហើយ។

ស៊ុយ ខន បានក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយក្រុមបញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯកលីគបាល់ទះកំពូលកម្ពុជា«តេជោលីគ»ពីរលើកជាប់គ្នាគឺឆ្នាំ២០២៤ និងឆ្នាំ២០២៥។ កីឡាកររូបនេះត្រូវបានអ្នកគាំទ្រមើលឃើញពីកម្រិតសមត្ថភាពលេចធ្លោតាមរយៈការប្រើដៃឆ្វេងក្នុងការវាយសេវា និងវាយផ្តាច់។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ស៊ុយ ខន មិនធ្លាប់បានឈ្នះពានរង្វាន់ឯកត្តជន និងមិនធ្លាប់ជាប់ជម្រើសជាតិកម្ពុជាឡើយ។ ជុំវិញរឿងនេះ កីឡាករបានប្រាប់ក្នុងបទសម្ភាស ក្រោយចប់តេជោលីគ កាលពីយប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កាលពីមុនខ្លួនចង់ឈ្នះពានរង្វានឯកត្តជនរាល់ពេលប្រកួតក្នុងព្រឹត្តិការណ៍ផ្លូវការ ប៉ុន្តែខ្លួនស្គាល់សមត្ថភាពខ្លួនឯងច្បាស់ និងកម្ពស់ទាបដែលពិបាកក្នុងការប្រកួតប្រជែងជាមួយកីឡាករខ្ពស់ៗ។

ជាមួយគ្នានេះ នៅ ក្រុមជម្រើសជាតិ ជាទូទៅត្រូវការកីឡាករដែលមានកម្ពស់ខ្ពស់ៗទើបអាចប្រកួតប្រជែងជាមួយបរទេសបាន ដូច្នេះហើយទើបបានជាខ្លួនមិនធ្លាប់បានជាប់ជម្រើសជាតិកម្ពុជា។
ស៊ុយ ខន បានប្រាប់ថា ៖«ខ្ញុំដឹងខ្លួនឯងមានកម្ពស់ទាប អីចឹងរឿងតែមួយគត់ដែលខ្ញុំគិតគឺខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងជាងអ្នកមានកម្ពស់ខ្ពស់ ហើយទទួលបានឱកាសលេងនៅលើទីលានដូចគេខ្ពស់។ ខ្ញុំគិតតែម្យ៉ាងគឺជួយក្រុមឲ្យទទួលបានជ័យជម្នះ ឈ្នះពានរង្វាន់រួមគ្នា។ ឥឡូវនេះមិនហានស្រមៃចង់ឈ្នះពានឯកត្តជនទេ»។

ស៊ុយ ខន ដែលកើតនៅឆ្នាំ២០០០ និងកម្ពស់១.៨០ម៉ែត្រ មានជំនាញប្រើដៃឆ្វេង។ កីឡាករបានចូលរួមជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស កាលពីឆ្នាំ២០១៩៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់