Connect with us

កីឡា

ថ្ងៃនេះ ពាន​សម្តេចតេជោ សុទ្ធ​តែ​ក្រុម​ខ្លាំង​ប៉ះ​គ្នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ

បានផុស

នៅ

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៨ ឈាន​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​​ដោយ​ជើង​ទី​១ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​កុម្ភៈ មាន​៣​គូ និង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ មាន​១​គូ។

ក្រុម​គិរីវង់សុខ​សែន​ជ័យ បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​​ក្រុម​ខ្លាំង ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៣:៣០​នាទី​​រសៀល នៅ​ថ្ងៃ​ខេត្ត​តាកែវ ខណៈ​វេលា​ម៉ោង​​៦​ល្ងាច​ជា​ការ​ជួប​គ្នា​រវាស់​ម្ចាស់​​ផ្ទះ កង​យោធពល​ខេមរភូមិន្ទ និង វិសាខា ហើយ​ ISI ដង្កោសែន​ជ័យ ទទួល បឹងកេត នៅ​ម៉ោង​ដំណាល​គ្នា។

ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ណាហ្គាវើលដ៍ ត្រូវ​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ ទទួល​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោន។ ក្រុម​ភ្ញៀវ​ភាគ​ច្រើន​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ជើង​ទី១​នេះ ប៉ុន្តែ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ប្រុង​ប្រយ័ត្ន​រៀង​ៗ​ខ្លួន​ដើម្បី​រក្សាសុខភាព​កីឡាករ​សម្រាប់​ការ​ប្រកួតលីគ​នា​ចុង​សប្តាហ៍​នេះ។

កម្មវិធី​ប្រកួត​ជើង​ទី​១

  • គីរីវង់សុខសែន​ជ័យ vs ព្រះ​ខ័ន​រាជ​ស្វាយរៀង (ម៉ោង​៣:៣០​នាទីរសៀល)
  • កង​យោពល​ខេមរភូមិន្ទ vs វិសាខា (វេលា​ម៉ោង​៦​ល្ងាច)
  • ISI ដង្កោសែន​ជ័យ vs បឹងកេត (វេលា​ម៉ោង​៦​ល្ងាច​)
  • ណាហ្គាវើលដ៍ vs ភ្នំពេញ​ក្រោន (វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ព្រហស្បតិ៍)
ព្រះ​ខ័ន​រាជ​ស្វាយរៀង
ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
គិរីវង់សុខសែន​ជ័យ
គិរីវង់សុខសែន​ជ័យ
ក្រសួង​ការពារ​ជាតិ
ក្រសួង​ការពារ​ជាតិ
វិសាខា
វិសាខា
ISI ដង្កោសែន​ជ័យ
ISI ដង្កោសែន​ជ័យ
បឹងកេត
បឹងកេត
ភ្នំពេញ​ក្រោន
ភ្នំពេញ​ក្រោន
ណាហ្គាវើលដ៍
ណាហ្គាវើលដ៍

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម