Connect with us

កីឡា

អ្នក​ចង់​ហាត់​ប្រដាល់​ជា​មួយ​ ផល​ សុភ័ណ្ឌ​ មាន​ឱកាស​ហើយ​ ខណៈ​រូប​គេ​កំពុង​ប្រកាស​ជ្រើសរើស​

បានផុស

នៅ

ជើង​ខ្លាំង​ចាស់​វស្សា​កីឡាករ​ ផល​ សុភ័ណ្ឌ​ ប្រកាស​ជ្រើសរើស​សិស្ស​យក​មក​បង្ហាត់​នៅ​ក្លឹប​ថ្មី​របស់​ខ្លួន​​ដែល​ទើប​សាងសង់​រួច​មាន​ទីតាំង​ក្នុង​នៅ ភូមិពោធិ៍​ដុះ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (​តំបន់​ស្ទឹង​ព្រែកត្នោត)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ផល​ សុភ័ណ្ឌ​

កីឡាករ​ ផល​ សុភ័ណ្ឌ​ បាន​ប្រាប់សារព័ត៌មាន​«កម្ពុជា​ថ្មី»ថា​ នៅ​ពេល​នេះ​ក្លិប​​ថ្មី​របស់​លោក​បាន​សាងសង់​រួចរាល់​ហើយ​​ ដូច្នេះ​អ្នក​ដែល​ចង់​ចាប់​អាជីព​ប្រដាល់អាច​ទំនាក់ទំនង​មកកាន់​លោក​ផ្ទាល់​បាន។​ លក្ខខណ្ឌ​នៃ​​ការ​ចូល​ហាត់​​គឺ​ជា​កីឡាករ​វ័យ​ក្មេង​ចាប់​ពី​អាយុ​ ១០​ឆ្នាំ​​ឡើង​ មាន​អត្តសញ្ញាណប័ណ្ណ​ ឬ​មាន​អាណាព្យាបាល​មក​ធានា​ជា​ដើម។​

កីឡាករ​ ផល​ សុភ័ណ្ឌ​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បង្ហើប​ថវិកា​ចំណាយ​លើ​ការ​សាងសង់​ និង​សម្ភារ​ហ្វឹកហាត់​សរុប​ទាំង​អស់​ខ្ទង់​ ១ម៉ឺន​ដុល្លារ​ដោយ​មិន​ទាន់​​បូក​ថ្លៃ​ដី​ទេ។​ ថវិកា​ទាំង​នេះ​គឺ​បាន​មក​ពី​​កម្លាំង​លើសឈាម​របស់​ខ្លួន​ដែល​សន្សំ​អំឡុង​ការ​ប្រកួត​នានា​កន្លងទៅ។​

ប្រសិន​បើ​យុវជន​ ឬ​អាណាព្យាបាល​ណា​ចង់​ឲ្យ​បងប្អូន​កូន​ក្មួយ​ហ្វឹកហាត់​ជា​មួយ​កីឡាករ​ ផល​ សុភ័ណ្ឌ​ អាច​ទំនាក់ទំនង​ទៅ​ហ្វេសបុក​របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ ផល​ សុភ័ណ្ឌ​ ឬ​តាម​តេឡេក្រាម​លេខ​ 097 341 251 8 / 096 864 221 0 / 015 404 368៕​

ក្លឹបថ្មីរបស់ សុភ័ណ្ឌ

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម