កីឡា
សហព័ន្ធប្រដាល់គុនខ្មែរ ចុះស្វែងរកកីឡាករចាស់ៗពីសង្គមដើមតបស្នងឲ្យសមពីវីរភាព
សហព័ន្ធគុនខ្មែរដែលដឹកនាំដោយលោក ខូវ ឆាយ ប្រធានសហព័ន្ធកំពុងចុះផ្ទាល់តាមស្រុក ភូមិ និងស្វែងរកកីឡាករចាស់ៗ និងគ្រូប្រដាល់ពីសង្គមដើម្បីថែរក្សាមរតកមនុស្សរស់ឲ្យសម នឹងវីរភាព នៃការលះបង់របស់ពួកគេ។

លោក ខូវ ឆាយ ប្រគល់ថវិកាឧបត្ថម្ភ
លោក ខូវ ឆាយ ថ្លែងក្នុងកិច្ចសន្ទនាជាមួយ លោក ចាន់ ពៅ អតីតកីឡាករល្បីឈ្មោះពីសង្គមដើមថា សហព័ន្ធ និងក្រុមការងារបច្ចុប្បន្នកំពុងស្រាវជ្រាវស្វែងរកគ្រូៗប្រដាល់ ឬកីឡាករចាស់ៗពីជំនាន់មុនដើម្បីថែរក្សាមរតកមនុស្សរស់ឲ្យសមនូវជីវិតចុងក្រោយដោយទទួលកិត្តិយស ការថែទាំឲ្យសម នឹងវីរភាព នៃការតស៊ូលះបង់ជូនជាតិពីសម័យមុន។

លោក ខូវ ឆាយ ពេលចុះតាមក្លឹប
ប្រសាសន៍របស់ថ្នាក់ដឹកនាំ និងសហព័ន្ធផ្ទាល់គឺត្រូវស្វែងរកនូវធនធានពីជំនាន់មុនដែលជាព្រឹទ្ធាចារ្យប្រកួតតំណាងប្រទេសជាតិ និងជាធនធានសំខាន់មានស្នាដៃដើម្បីតបស្នងសងគុណតាមដែលអាចធ្វើទៅបាន។ នេះជាការបង្ហាញថាសហព័ន្ធមិនភ្លេចឡើយចំពោះអ្នករួចចំណែកធ្វើឲ្យវិស័យគុនខ្មែរមានមកដល់ពេលនេះ។

លោក ខូវ ឆាយ ពេលចុះតាមក្លឹប
បញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញលោក ខូវ ឆាយ និងក្រុមការងារសហព័ន្ធ ព្រមទាំងសប្បុរសជនផងនោះបានចុះសួរសុខទុក្ខព្រឹទ្ធាចារ្យប្រដាល់ចាស់ៗដល់ក្លឹបផ្ទាល់តែម្ដងនៅតាមបណ្ដាខេត្តនានាដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប ជាដើម។ ក្រៅពីសួរសុខទុក្ខហើយសហព័ន្ធតែងតែឧបត្ថម្ភជាសម្ភារហ្វឹកហាត់ផ្សេងៗ និងថវិកាមួយចំនួនទៀតផង៕




រូបភាពលើផេកសហព័ន្ធ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


