កីឡា
សហព័ន្ធខ្មែរហាប់គីដូ ប្រគល់វិញ្ញាបនបត្រដល់សិស្សក្រោយហ្វឹកហាត់ជោគជ័យ
សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានធ្វើពិធីជួបជុំ និងប្រគល់វិញ្ញាបនបត្រដល់សិស្សគុនរបស់ខ្លួនក្រោយហ្វឹកហាត់បានជោគជ័យជាច្រើនខែ។

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ
អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គួច ហុងជៀក បានឲ្យដឹងថា ការប្រគល់លិខិតបញ្ជាក់ដល់សិស្សគុនខ្សែក្រវាត់បៃតង ១០នាក់ ប្រគល់វិញ្ញាបនបត្រខ្សែក្រវាត់ត្នោត ចំនួន ៥នាក់ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ ១ជាន់ ចំនួន ៥នាក់។

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ
កម្មវិធីនេះគឺបានបញ្ជាក់ពីសមត្ថភាពនៃការខំប្រឹងប្រែងហ្វឹកហាត់រហូតជោគជ័យ និងឈានឡើងទៅមួយកម្រិតទៀត ដូច្នេះអ្នកដែលទទួលបាននៅពេលនេះសុទ្ធសឹងតែបានបំពេញនូវលក្ខខណ្ឌហ្វឹកហាត់បានត្រឹមត្រូវ និងប្រកបដោយបច្ចេកទេស។ បន្ទាប់ពីនេះទៅសហព័ន្ធជំរុញលើការហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀតត្រៀមសម្រាប់ការប្រកួតអន្តរជាតិឯប្រទេសឥណ្ឌូណេស៊ីនៅពេលឆាប់ៗខាងមុខ។

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ
រម្លឹកដែរថា ពិធីប្រគល់វិញ្ញាបនបត្រម្សិលមិញនេះមានការអញ្ចើញចូលរួមពីលោក គួច ហុងជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងព្រឹទ្ធាចារ្យ គ្រូៗជាច្រើនរូបទៀត។ ក្រៅតែប្រគល់វិញ្ញាបនបត្រហើយនោះអគ្គលេខាធិការ លោក គង់ ចាន់ធីណា បានរៀបចំកម្មវិធីសង្ក្រាន្តផងដែរជាការជួបជុំគ្រួសារហាប់គីដូផងដែរដោយលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ៕


ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


