Connect with us

កីឡា

ម៉ូតូ​៥​គ្រឿង​កំពុង​រង់ចាំម្ចាស់​សំណាង នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ថ្ងៃ​ស្អែក

បានផុស

នៅ

មិន​ត្រឹម​តែ​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ និង​​ផ្តល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​​ទស្សនា​ផ្ទាល់​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ថែម​ទៀតសម្រាប់​ការ​ទស្សនា​នៅ​ថ្ងៃ​ស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ក្រុម​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី Madura United ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ AFC Challenge League វេលា​​ម៉ោង​៧​យប់ ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា​ ឆ្នាំ​២០២៥​។

សំបុត្រ​ទស្សនា​តម្លៃ​ត្រឹម​តែ​៥០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​គាំទ្រ​ទទួល​បាន​អ្វី​ពិសេស​លើស​ពី​ការ​ទស្សនា​បាល់ទាត់។ ការ​ទស្សនា​ផ្ទាល់​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​ជា​ពិសេស​ដល់​ក្រុម​ម្ចាស់​ផ្ទះ​ដើម្បី​ស្វែង​រក​ជ័យជម្នះ បង្កើត​កំណត់​ត្រា​ថ្មី ហើយ​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ថែម​ទៀត។

លើក​នេះ​ក្រុម​ការងារ​ព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​រៀបចំ​ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ដោយ​មិន​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ចូល​ឡើយ។ តាម​ការ​ប្រកាស​ពី​ក្លិប​​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ​​ថា ៖«យើងបាន​រៀបចំការ​ឆែក​សំបុត្រ និង​ស្កែន​ជា២៤ជួរ និង​បើកច្រកចូល​ពហុកីឡដ្ឋាន​២៣ច្រក មិន​តម្រូវអោយប្តូរសំបុត្រទៀតទេ បង្ហាញ QR ស្តេនចូលតែម្តង សម្រាប់E-Ticketពេលចាប់ឆ្នោតក្រុមការងារព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់លោកអ្នកដាក់ចូលធុងឆ្នោតរួចរាល់»។

ការ​រៀបចំវិធី​សាស្ត្រ​ថ្មី​នេះ​ឡើង បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២៥ កន្លង​ទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ឈរ​តម្រង់​ជួរ និង​ចំណាយ​ពេល​វេលា​យូរ​សម្រាប់​ការ​ពិនិត្យ​សំបុត្រ​​ឲ្យ​ចូល​ទស្សនា ដោយសារ​សំបុត្រ​ដែល​ទិញ​ផ្ទាល់​ដៃ និង​សំបុត្រ E-Ticket ទិញ​តាម App គឺ​មាន​ការ​ត្រួត​ពិនិត្យ​ផ្សេង​គ្នា៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ នាទីutes មុន

ការសហការគ្នាប្រកបដោយទំនុកចិត្ត និងការរីកចម្រើន៖ ដំណើរការអាជីវកម្មរបស់ភ្នាក់ងារ សាំង រ័ត្នធីតា និងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ព័ត៌មានជាតិ១៧ នាទីutes មុន

កោះ​តូច​ធំ​ចំនួន ០៧ មាន​ភូមិសាស្ត្រ​នៅ​ក្បែរ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​សមុទ្រ​រាម

ព័ត៌មានជាតិ២១ នាទីutes មុន

បណ្ឌិត គិន ភា៖ កម្ពុជា-ចិន ប្រឹងថ្នមថែចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន ទោះជួបការលំបាកជាច្រើន

កីឡា២៥ នាទីutes មុន

ម៉ូតូ​៥​គ្រឿង​កំពុង​រង់ចាំម្ចាស់​សំណាង នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ថ្ងៃ​ស្អែក

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អាមេរិក ព្រមានចិន កុំមករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា

Sokha Hotels

ព័ត៌មានពេញនិយម