កីឡា
គ្រូ Madura United ថា របូត២គ្រាប់លឿនពេកធ្វើឲ្យខូចផែនការអស់
លោក Afredo Vera គ្រូបង្វឹក Madura United ចាត់ទុក២គ្រាប់ដែលម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង រកបានយ៉ាងលឿននៅដើមវគ្គទី១បានបំផ្លាញផែនការរបស់លោកទាំងស្រុង។

ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Madura United ដោយលទ្ធផល ៣-០ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករសញ្ជាតិប្រេស៊ីល Breno Caetano នៅនាទីទី៤, កីឡាករសញ្ជាតិឡាវ Bounkong នៅនាទីទី៦ និងគ្រាប់ចុងក្រោយដោយកីឡាករកម្ពុជា មិន រតនៈ នៅនាទី៩០។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត លោក Afredo Vera បានលើកឡើងថា ៖«យើងរបូតគ្រាប់បាល់លឿនពេក២គ្រាប់នៅដើមវគ្គទី១ ដូច្នេះហើយធ្វើឲ្យការលេងរបស់យើងអត់បានធ្វើទៅតាមផែនការរបស់យើងរៀបចំនោះទេ»។

លោកបានបន្តឆ្លើយសំណួរអ្នកសារព័ត៌មានថា ៖«ទោះបីជាយ៉ាងណា យើងនៅមានពេល៩០នាទីទៀត សម្រាប់ការប្រកួតនៅក្នុងដី ដែលមានអ្នកគាំទ្រ។ យ៉ាងហោចណាស់ ក៏យើងបានលទ្ធផលស្មើ។ ចំពោះគុណភាពស្មៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខ្ញុំអត់មានគំនិតអ្វីទេ។ បើគិតអ្វីម្យ៉ាងនោះ មានន័យថា យើងយកជាលេស»។

នៅចាំបានថា ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Afredo Vera បានឲ្យកូនក្រុមរបស់លោកលេងដោយភាពឆ្លាតវៃ ធ្វើឲ្យមានលទ្ធផលល្អ ពីព្រោះការប្រកួតមានពីរជើងដើម្បីមានទំនុកចិត្តជើងទី២ក្នុងដីរបស់ខ្លួន ប៉ុន្តែបែរជាមិនធ្វើតាមផែនការនៅជើងទី១៕



អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


