Connect with us

កីឡា

កីឡាករ​ ខេម​ ចាន់ ចំណាយ​ពេល​ ១០​ឆ្នាំ​ជា​មួយ​គុន​ខ្មែរ​ទើប​តែ​ឈ្នះ​ខ្សែក្រវាត់​ទី១​ក្នុង​អាជីព​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ខេម​ ចាន់​ ថា​រូប​គេ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​អស់​រយៈពេល​ ១០​ឆ្នាំ​មក​ហើយ​ទើប​តែ​ឈ្នះ​ខ្សែក្រវាត់​ទី១​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មេសា​ ឆ្នាំ​២០២៥​ ឯ​ខេត្ត​ស្ទឹងត្រែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកគ្រុឌ

ខេម​ ចាន់​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​តាំង​ពី​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​មាន​រយៈពេល​ ១០​ឆ្នាំ​មក​ហើយ​ ពោល​ចាប់​ពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ។​ រយៈពេល​ ១០​ឆ្នាំ​មក​នេះរូប​គេ​ធ្លាប់​លេខ​កម្មវិធី​ខ្សែក្រវាត់​ចំនួន​ ៤​ដង​ទាំង​លើក​ចុងក្រោយ​ថ្មីៗ​នេះ​ក្នុង​ខេត្ត​ស្ទឹងត្រែង។​

សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ រូប​នេះ​គិត​ខ្លះ​ដែរ​ថា​មើល​ទៅ​បែប​មិន​បាន​ខ្សែក្រវាត់​ពាក់​ដូច​កីឡាករ​ដទៃ​ទេបើរងបរាជ័យច្រើន​ដងដែរហើយ។​ ខេម​ ចាន់​ ទោះ​មិន​សូវ​សមប្រកប​ជា​មួយ​ខ្សែក្រវាត់​យ៉ាងណា​ក្ដី​ ប៉ុន្មាន​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ តស៊ូ​ អំណត់​ព្យាយាម​គឺ​រូប​គេ​បន្ត​ធ្វើ​ជា​រៀង​រហូត​មក​ហើយ។​

រូបភាពផេកគ្រុឌ

និយាយ​ពី​អារម្មណ៍​វិញ​ ខេម​ ចាន់​ ពិត​ជា​រំភើប​ និង​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ឈ្នះ​ខ្សែក្រវាត់​ទី១​ ក្នុង​អាជីព​ប្រដាល់​​នៅ​ពេល​នេះ។​ ការ​ឈ្នះ​នេះ​អាច​ជា​រឿងធម្មតា​របស់​កីឡាករ​ដទៃ​ ប៉ុន្តែ​វា​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្លួន​ដែល​ប្រឡូក​អស់​រយៈពេល​១០​ឆ្នាំ​មក​នេះ។​

រូបភាពផេកគ្រុឌ

បញ្ជាក់​ដែរ​ថា​ ការ​ឈ្នះ​ខ្សែក្រវាត់​ទី១​ របស់​កីឡាករ​ ខេម​ ចាន់​ នេះ​បាន​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មេសា​ ឆ្នាំ​២០២៥​ ឯ​ខេត្ត​ស្ទឹងត្រែង​ ដោយ​ប្រកួត​ជា​លក្ខណៈ​ម៉ារ៉ាតុង​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​លើ​សង្វៀន​គុន​ខ្មែរ។​ ជុំ​ទី១​ ខេម​ ចាន់​ ឈ្នះ​ ចាន់​ ណា​ ជុំ​ផ្ដាច់ព្រ័ត្រ​ឈ្នះ ធន់ សាក់ស៊ីន​ ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង​ អម​ដោយ​ថវិកា​លើក​ទឹកចិត្ត​ ៨​លាន​រៀល៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម