កីឡា
សុខ ធី ផ្តាំទៅយុវជនដែលមិនមានការងារច្បាស់លាស់គួរចាប់អាជីពប្រដាល់
អ្នកលេងគុនខ្មែរមកពីខេត្តបន្ទាយមានជ័យ សុខ ធី បានប្រាប់ឲ្យ យុវជន ដែលមិនមានការងារច្បាស់លាស់គួរចាប់យកអាជីពប្រដាល់ប្រសើរជាង ពីព្រោះបានទាំងសុខភាព និងថវិកាផ្គត់ផ្គង់ជីវភាពថែមទៀត។

កីឡាករ សុខ ធី
កីឡាករ សុខ ធី បានឲ្យដឹងថា កីឡាប្រដាល់នេះគឺមានសារប្រយោជន៍ច្រើនទី១ ធ្វើឲ្យមានសុខភាពល្អ ទី២ មានមុខរបរមួយច្បាស់លាស់ដូចគេ ទី៣ មានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម និងទី៤ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅថ្ងៃអនាគតជើងខ្លាំងប្រចាំខេត្តបន្ទាយមានជ័យរូបនេះក៏ចង់មានក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយដើម្បីផ្ដល់ឱកាសឲ្យយុវជននៅស្រុកភូមិបានហាត់ផង និងលើកទឹកចិត្តពួកគេឲ្យចាប់យកអាជីពមួយច្បាស់លាស់ពិសេសប្រដាល់គុនខ្មែរនេះ។

កីឡាករ សុខ ធី
សុខ ធី ជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជាលើប្រភេទទម្ងន់ ៦០គីឡូក្រាម។ អ្នកប្រដាល់រូបនេះគេមើលឃើញថាបច្ចុប្បន្នមានជីវភាពកាន់ប្រសើរឡើងដោយមានតម្លៃខ្លួនប្រកួតខ្ពស់ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក៏ច្រើនរាល់ពេលឡើងប្រកួតម្ដងៗ។ តាមការបង្ហើបក្នុងមួយប្រកួតរូបគេអាចទទួលបានតម្លៃខ្លួនចន្លោះ ១,៥០០ ទៅ ២,០០០ដុល្លារអាមេរិក។ រូបគេកំពុងហ្វឹកហាត់នៅក្លឹប KKIF របស់ឧកញ៉ា ស្រី ចាន់ថន៕



កីឡាករ សុខ ធី
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


