កីឡា
អ្នកគាំទ្រកំពុងសម្រុកទិញសំបុត្រតាម App វគ្គផ្តាច់ព្រ័ត្រ AFC Challenge League
សំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League បានចាប់ផ្តើមបើកលក់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តាមរយៈ App របស់ក្លិបព្រះខ័នរាជស្វាយរៀង និងនៅរោងភាពយន្ត Legend Cinema សាខាផ្សារទំនើប Eden Garden។

គ្រាន់តែចាប់ផ្តើមបើកភ្លាម អ្នកគាំទ្រក៏ចាប់ចូលទៅ App ដើម្បីទិញសំបុត្រសម្រាប់ការទស្សនាផ្ទាល់។ តាមសារដែលផ្តល់ឲ្យអ្នកចូលទិញគឺបានបញ្ជាក់ពីការរង់ចាំ និងត្រូវចូលតាមលំដាប់លេខរៀងថែមទៀតផង។
សារចេញពី App បានបង្ហាញថា ៖«លោកអ្នកបានចូលតាមលេខរៀងរួចហើយ។ នៅពេលវេនរបស់លោកអ្នកចូលមកដល់ លោកអ្នកនឹងបានចូលកន្លែងទិញសំបុត្រដោយស្វ័យប្រវត្តិ។ សូមអរគុណសម្រាប់ការរង់ចាំ»។
វាជាកំណត់ត្រាថ្មីសម្រាប់ការលក់តាម App ត្រឹមរយៈពេល១០នាទីដំបូង សំបុត្រត្រូវបានលក់អស់ចំនួន ៣០០០។

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកទ្វារសម្រាប់អ្នកគាំទ្រចូលទស្សនាផ្ទាល់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និងក្រុមមកពីប្រទេសតួកមេនីស្ថាន FK Arkadag។
សំបុត្រចូលទស្សនាផ្ទាល់មាន៣ប្រភេទគឺ ប្រភេទទី១ជាតំបន់ជាន់ទី១ តម្លៃ ៥០០០ រៀល ប្រភេទទី២ជាតំបន់ជាន់ទី២តម្លៃ ៨០០០ រៀល និងប្រភេទទី៣ ជាតំបន់ជាន់ទី៣ តម្លៃ ៥០០០ រៀល។ សំបុត្រដែលលោកអ្នកទិញតាម App ងាយស្រួលក្នុងការចូលទស្សនា ដោយគ្រាន់តែស្កែន QR Code គឺអាចចូលក្នុងទីលានបានតែម្តង។

អ្វីដែលកាន់តែពិសេសទៀតនោះ ពហុកីឡដ្ឋានជាតិមរតកតេជោ មានច្រកធំចំនួន៥កន្លែង នឹងត្រូវទ្វារទាំង៥កន្លែងដើម្បីឲ្យអ្នកគាំទ្រងាយស្រួលចូលទៅក្នុង។ ជាពិសេសតាមច្រកនីមួយៗមានរៀបចផ្លូវពិនិត្យសំបុត្រជាច្រើនកន្លែង។
នៅក្នុងព្រឹត្តិការណ៍ប្រកួត AFC Challenge League រដូវកាល២០២៤-២៥ កម្ពុជាស្ថិតនៅលេខ២ក្នុងនាមជាអ្នកគាំទ្រដែលចូលទស្សនាផ្ទាល់ច្រើនបំផុតគឺចំនួន ១៥.៧៧៨នាក់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈលំដាប់លេខ១បានទៅប្រទេសឥណ្ឌា នៅពេលក្រុម East Bengal ប្រកួតជាមួយ Arkadag ដែលអ្នកទស្សនាផ្ទាល់ចំនួន ២៥.៤៩៧នាក់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងវគ្គ៨ក្រុមចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


