កីឡា
ស្ថិតិថ្មីមិនធ្លាប់មាន កម្ពុជាលក់សំបុត្រអស់មុនថ្ងៃប្រកួត AFC Challenge League
សំបុត្រចំនួន៥៣០០០សន្លឹកត្រូវបានលក់ដាច់អស់សម្រាប់ទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបអាស៊ី AFC Challenge League នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសជាផ្លូវការរបស់ក្លិប ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គឺសំបុត្រចំនួន៥៣០០០សន្លឹកត្រូវបានលក់ដាច់អស់។ ការលក់អស់នេះ បន្ទាប់ពីសំបុត្រត្រូវបានបើកលក់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ពោលគឺរយៈពេល៦ថ្ងៃប៉ុណ្ណោះត្រូវបានលក់អស់ ខណៈការប្រកួតនៅសល់រយៈពេល៣ថ្ងៃទៀត។
នេះជាស្ថិតិថ្មីក្នុងប្រវត្តិសាស្ត្រលក់សំបុត្រទស្សនាការប្រកួតបាល់ទាត់នៅក្នុងប្រទេសកម្ពុជាដែលក់ដាច់អស់មុនការប្រកួតច្រើនថ្ងៃ ហើយក៏ជាកំណត់ត្រាថ្មីក្នុងពានរង្វាន់ AFC Challenge League ដែលមានអ្នកទិញសំបុត្រច្រើនបំផុតគិតចាប់តាំងពី ពានរង្វាន់នេះបង្កើតឡើងដំបូងកាលពីឆ្នាំ២០០៥។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នឹងបង្កើតកំណត់ត្រាថ្មីដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League។

គិតចាប់តាំងពីពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ រហូតដល់រដូវកាល២០២៤-២៥ គឺការប្រកួតរវាងក្រុម East Bengal ជាមួយក្រុម Arkadag វគ្គ៨ក្រុមចុងក្រោយនៅប្រទេសឥណ្ឌាដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតគឺចំនួន ២៥.៤៩៧នាក់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ខាងក្រោមជាចំនួនអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុតដែលគិតតែប្រកួតណាមានអ្នកគាំទ្រច្រើនជាងគេក្នុងព្រឹត្តិការណ៍នីមួយៗ។
- ឆ្នាំ ២០០៥ មានអ្នកមើលច្រើនបំផុត ២២.០០០ នាក់ នៅប្រទេស នេប៉ាល់
- ឆ្នាំ ២០០៦ មានអ្នកមើលច្រើនបំផុត ៥០០ នាក់ នៅប្រទេស ម៉ាឡេស៊ី
- ឆ្នាំ ២០០៧ មានអ្នកមើលច្រើនបំផុត ២.០០០ នាក់ នៅប្រទេស ប៉ាគីស្ថាន
- ឆ្នាំ ២០០៨ មានអ្នកមើលច្រើនបំផុត ១០.០០០ នាក់ នៅប្រទេស គីជីស្ថានឍ
- ឆ្នាំ ២០០៩ អ្នកមើលច្រើនបំផុត ១០.០០០ នាក់ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេស តាជីគីស្ថាន
- ឆ្នាំ ២០១០ អ្នកមើលច្រើនបំផុត ២៣.៧២០ នាក់ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេស មីយ៉ាន់ម៉ា
- ឆ្នាំ ២០១១ អ្នកមើលច្រើនបំផុត ៧០០០ នាក់ វគ្គសន្សំពិន្ទុ នៅប្រទេស កម្ពុជា
- ឆ្នាំ ២០១២ អ្នកមើលច្រើនបំផុត ១៩.៣២៣ នាក់ នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត
- ឆ្នាំ ២០១៣ អ្នកមើលច្រើនបំផុត ៧.០០០ នាក់ នៅប្រទេស អារ៉ាប់រួម
- ឆ្នាំ ២០១៤ អ្នកមើលច្រើនបំផុត ៥.៤៥៧ នាក់ នៅប្រទេស គុយវែត
- ឆ្នាំ ២០២៥ អ្នកមើលច្រើនបំផុត ២៥.៤៩៧ នាក់ នៅប្រទេស ឥណ្ឌា

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


