Connect with us

កីឡា

អបអរសាទរ! កម្ពុជា ដណ្តើមបានមេដាយមាស ២ ប្រាក់ ៣ ពីព្រឹត្តិការណ៍ ISKA Kickboxing នៅថៃ

បានផុស

នៅ

កីឡាករ កីឡាការិនី កម្ពុជា ដណ្តើមបានមេដាយមាស ២ និងមេដាយប្រាក់ ៣ ពីការប្រកួតក្នុងព្រឹត្តិការណ៍ ISKA Kickboxing Thailand Open ២០២៥ នៅប្រទេសថៃ។

កីឡាករ និងកីឡាការិនីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា មានកីឡាករ កីឡាការិនី ចំនួន ៨ នាក់ចូលរួម ដូចជា ផេង សុបញ្ញា (គោរមៈ ច័ន្ទរាជ្យ), ជៀ ពៅ (គុជសារ ច័ន្ទរាជ្យ), ស៊ា វិច្ឆិកា (អធិជ័យ ច័ន្ទរាជ្យ), ឃួន ចាន់ពិសិដ្ឋ, ចាន់ សិទ្ធ, សាំង សាមីត (ប៉ែនកាក់ ខេមរា), សុខ ដេវីត និងកីឡាការិនី គន្ធ វណ្ណនីតា។

ផេង សុបញ្ញា (គោរមៈ ច័ន្ទរាជ្យ)

ជាលទ្ធផល គឺកម្ពុជា ទទួលបានមេដាយមាស ២ និងប្រាក់ ២ ដោយកីឡាករ ផេង សុបញ្ញា ប្រកួតទម្ងន់ ៦០ គីឡូក្រាម ដណ្តើមបានមេដាយមាស និងកីឡាករ កីឡាករ ជៀ ពៅ ប្រកួតក្នុងទម្ងន់ ៧០ គីឡូក្រាមក៏ដណ្តើមបានមេដាយមាសផងដែរ។

ចំណែកកីឡាករ ស៊ា វិច្ឆិកា, កីឡាការិនី គន្ធ វណ្ណនីតា និងកីឡាករ ឃួន ចាន់ពិសិដ្ឋ ដណ្តើមបានមេដាយប្រាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ISKA Kickboxing Thailand Open ២០២៥ គឺប្រកួតចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥។

ផេង សុបញ្ញា និង កីឡាករជៀ ពៅ (គុជសារ ច័ន្ទរាជ្យ)

ឈ្មោះកីឡាករ និងកីឡាការិនី ដែលដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ ISKA Kickboxing Thailand Open ២០២៥៖

  1. កីឡាករ ផេង សុបញ្ញា -មេដាយមាស

2. កីឡាករជៀ ពៅ -មេដាយមាស

3. កីឡាករ ស៊ា វិច្ឆិកា -មេដាយប្រាក់

4. កីឡាករ ឃួន ចាន់ពិសិដ្ឋ -មេដាយប្រាក់

5. កីឡាការនី គន្ធ វណ្ណនីតា -មេដាយប្រាក់

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម