Connect with us

កីឡា

ប្រាក់​ មុន្នីឧត្តម កំពុងឈរ​លើគេជាបេក្ខភាពឈ្នះស្បែកជើងមាស ពាន«Hun Sen Cup»

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម កំពុងស្ថិតជាបេក្ខភាពឈ្នះស្បែកជើងមាស ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៨​ រដូវកាល ២០២៤-២០២៥។

ប្រាក់ មុន្នីឧត្តម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពាន Hun Sen Cup បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបគ្នាជាមួយក្រុម ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា វេលាម៉ោង ៧ យប់។ ចំណែកក្រុមដណ្តើមចំណាត់ថ្នាក់លេខ ៣ វិញ ក៏ធ្វើនៅថ្ងៃនោះផងដែរ ដោយក្រុម បឹងកេត នឹងត្រូវជួបគ្នាជាមួយក្រុម វិសាខា។

នៅក្នុងពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន រដូវកាលនេះ កីឡាករ​ ប្រាក់មុន្នី ឧត្តម កំពុងឈរនៅលើគេ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ហើយក៏អាចនឹងក្លាយជាបេក្ខភាពឈ្នះស្បែករដូវកាលនេះផងដែរ ដោយបច្ចុប្បន្នមាន ៦ គ្រាប់ក្នុងដៃ។

ទោះបីជាយ៉ាងណា ខ្សែបម្រើប្រយុទ្ធវ័យ ៣១ ឆ្នាំ គឺត្រូវប្រជែងជាមួយកីឡាករមួយចំនួនទៀតនៅថ្ងៃប្រកួតចុងក្រោយ ជាពិសេស គឺខ្សែប្រយុទ្ធ បឹងកេត កីឡាករ សៀង ចន្ធា ដោយរូបគេមានចំនួន ៥ គ្រាប់ តាមពីក្រោយត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះ។

សៀង ចន្ធា ទល់នឹងព្រះខ័នរាជស្វាយរៀង

ចំណែកកីឡាករ ៤ នាក់ទៀត ក៏អាចមានឱកាសប្រជែងស្បែកជើងមាសដែរ ដោយពួកគេសុទ្ធតែមាន ៤ គ្រាប់ដូចគ្នា ដូចជា ម៉ាត់ នូរុណ, Andres Nieto, ស៊ិន កក្កដា និង ណារ៉ុង កក្កដា ៕

បញ្ជីឈ្មោះអ្នកប្រជែងតំណែងស៊ុតបញ្ចូលទីច្រើនបំផុត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ៖ ផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង រួចរាល់១០០% ពលរដ្ឋអាចធ្វើដំណើរដោយគ្មានក្ដីភិតភ័យឡើយ

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

​ទ្រព្យសម្បត្តិរួម​រវាង Selena និង Benny ពេល​រៀបការ​រួច អាចមាន​ដល់ ១.៣៥ ពាន់​លានដុល្លារ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ប្រាប់ក្រុមការងារស្ថានីយជញ្ជីងអចល័ត ត្រូវអនុវត្តតួនាទីពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឱ្យបានម៉ឺងម៉ាត់

ជីវិតកម្សាន្ដ២ ម៉ោង មុន

​លេចឮថា អ្នកច្នៃម៉ូដ​​​ម្នាក់​​ជាអ្នកគាំទ្រ​ សាន់ឆាយ បាន​បដិសេធរចនា​ឈុត​រៀបការ​ឲ្យភរិយាក្រោយ របស់ Wang Xiaofei

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅអធិការវត្ត ព្រះឥន្ទសិរីវង្សតាត វិបុល៖ ចង់ឱ្យវត្តវាំងចាស់អាយុកាល១៧១ឆ្នាំ ក្លាយជាអារាមទេសចរណ៍ប្រវត្តិសាស្ត្រ

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

សន្តិសុខសង្គម៨ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តួលេខចុងក្រោយ មីយ៉ាន់​ម៉ា​​មាន​អ្នកស្លាប់​​៣៧២៨​នាក់ និង​បាត់ខ្លួន៧៩នាក់ ខណៈការរុករក​នៅបន្ត​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រកាសគម្រោងផលិត ខែលការពារមីស៊ីល «Golden Dome» អស្ចារ្យបំផុតលើលោក

Sokha Hotels

ព័ត៌មានពេញនិយម