Connect with us

កីឡា

ក្លិប ភ្នំពេញក្រោន បានប្រកាសពីមូលហេតុពិតនៃការចាកចេញរបស់ Nieto, Yudai, Takaki

បានផុស

នៅ

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានចេញក្តីថ្លែងការណ៍ខ្លីមួយ បញ្ជាក់អំពីមូលហេតុនៃការចាកចេញរបស់កីឡាករឆ្នើមៗប្រចាំក្រុមដូចជា Yudai Ogawa, Andres Nieto និង Ose Takaki។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរដូវកាលនេះ ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេរុះរើក្រុមទ្រង់ទ្រាយធំ ដោយបានចែកផ្លូវគ្នាជាមួយកីឡាករសំខាន់ៗជាច្រើន ជាពិសេសគឺ Yudai, Nieto និង Takaki ដែលអ្នកទាំង ៣ នេះ ជាកម្លាំងស្នូល និងជាអ្នកនាំលេងដ៏សំខាន់របស់ក្រុមនារយៈពេល​៥​ឆ្នាំចុងក្រោយ។

ជុំវិញការចាកចេញរបស់កីឡាករខាងលើ ក្លិបភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់អំពីមូលហេតុនៃការចាកចេញរបស់កីឡាករទាំងនេះ នាព្រឹកថ្ងៃទី ២ ខែ ឧសភា នេះថា៖ «ក្លិបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជន មេត្តាជា្របថា ក្រោយរដូវកាល២០២៤-២៥ ត្រូវបានបញ្ចប់ មានកីឡាករបរទេសមួយចំនួនបានសម្រេចចិត្តចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីកិច្ចសន្យារបស់ពួកគេក៏ត្រូវបានបញ្ចប់ដែរនោះ។…ជាការពិតណាស់ ពួកគេគឺជាកីឡាករស្នូលរបស់ភ្នំពេញក្រោនអស់រយៈពេល ៤ ឬ ៥ រដូវកាលមកហើយ ហេតុនេះ វាជាពេលវេលាដែលពួកគេបានសម្រេចចិត្តក្នុងការស្វែងរកឱកាសថ្មី និងបទពិសោធបាល់ទាត់ថ្មីសម្រាប់ខ្លួនឯង»

នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានបន្ថែមទៀតថា៖ «ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្លិបបានគោរពតាមការសម្រេចចិត្តរបស់ពួកគេក្នុងការស្វែងរកការប្រកួតប្រជែងថ្មីៗបន្ថែមទៀតក្នុងបរិបទរៀងៗខ្លួន ដោយហេតុថា នាពេលកន្លងមក ពួកគេបានលះបង់ពេលវេលាដ៏សំខាន់នៃអាជីពរបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការសាងភាពជោគជ័យ និងការរីកចម្រើនរបស់យើងទាំងក្នុង និងក្រៅទីលាន។…យើងទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកីឡាករទាំងអស់ ព្រោះការរួមចំណែក ការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេគឺពិតជាមានតម្លៃណាស់សម្រាប់ពួកយើងហើយសូមជូនពរឱ្យពួកគេទទួលបានសំណាងល្អនាពេលអនាគតទាំងក្នុងអាជីពបាល់ទាត់ និងការងារផ្ទាល់ខ្លួន ជាពិសេស ភ្នំពេញក្រោននឹងនៅតែស្វាគមន៍ពួកគេជានិច្ច»

សរុបមក តាមរយៈសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មូលហេតុនៃការចាកចេញរបស់កីឡាករខាងលើ គឺដោយសារកិច្ចសន្យារបស់ពួកគេអស់សុពលភាព ហើយពួកគេចង់ចាកចេញ ដើម្បីស្វែងរកឱកាស និងបទពិសោធថ្មីនៅក្នុងវិស័យបាល់ទាត់។ យ៉ាងណា ភ្នំពេញក្រោន ក៏បានសង្កត់ធ្ងន់ផងដែរ ថាក្លិបនឹងនៅតែបើកភ្លើងខៀវស្វាគមន៍ពួកគេមកវិញជានិច្ចនាពេលអនាគត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម